សម្តេចធិបតី ថ្លែងអំណរគុណ៖ ការមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ពលរដ្ឋ និងនិស្សិតខ្មែរនៅទ្វីបអឺរ៉ុប
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅទ្វីបអឺរ៉ុប ដែលបាននាំគ្នាយ៉ាងច្រើនកុះករ មកទទួលស្វាគមន៍នូវវត្តមានរបស់សម្ដេចធិបតី និងលោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្ដេចធិបតី មានប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។