ទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែល រងការវាយប្រហារលើ ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅអ៊ីរ៉ាក់ ស្របការប្តេជ្ញាសងសឹកបន្ថែមទៀត
បរទេស៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាពួកគេបានវាយប្រហារលើ «ទីស្នាក់ការចារកម្ម» របស់អ៊ីស្រាអែល នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងវរជននេះបាននិយាយថា ពួកគេក៏បានវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃទី១៥ ខែមករា ។ ការវាយប្រហារនេះ កើតឡើងស្របពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ដែលរីករាលដាលពាសពេញមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាច្រើនក៏បានចូលទៅក្នុងជម្លោះពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងឆ្មាំនេះបានលើកឡើងថា «ដើម្បីឆ្លើយតបទៅនឹងភាពឃោរឃៅនាពេលថ្មីៗនេះនៃរបបជ្វីហ្វនិយម ដែលបណ្តាលឱ្យមានការសម្លាប់មេបញ្ជាការជាំច្រើននៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ … Read More