ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
ទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់មួយចំនួនកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ នាទីរសៀលរួមមាន៖
ទី១- ការរៀបចំយុទ្ធសាស្រ្តព័ត៌មាននិងផែនការងារ។
ទី២- ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវដល់ក្រុមការងារ និង
ទី៣- របៀបរបបធ្វើការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានគូសរំលេចផងដែរអំពីការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការងារនាំពាក្យ ព័ត៌មាន និងសាធារណមតិ ជូនដល់អ្នកនាំពាក្យ និងមន្រ្តីទទួលបន្ទុកព័ត៌មានទាំងអស់ក្នុងវិស័យយុត្តិធម៌ នាសប្តាហ៍ទី៤ នៃខែមករានេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងបង្កើននូវចំណេះនិងជំនាញ លើការងារព័ត៌មាន សាធារណមតិ និងកិច្ចការនាំពាក្យ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕