សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្ដល់កាដូឆ្នាំថ្មីដល់ប្រធានមន្ទីររាជធានី-ខេត្តដំឡើងកម្រិតស្មើប្រធាននាយកដ្ឋាន
ភ្នំពេញ៖ សម្រាប់កាដូឆ្នាំថ្មីដល់មន្រ្ដីរាជការ ជាប្រធានមន្ទីរ នៃរដ្ឋបាលរាជធានី-ខេត្ត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់មានតំណែងស្មើប្រធាននាយករដ្ឋាន ខណៈកាលពីមុនស្មើត្រឹមអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្តបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹព្រីមៀ សែនសុខ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ទាក់ទងទៅនឹងការងារធ្វើកំណែទម្រង់ វិមជ្ឈការ … Read More