គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើផ្លូវជាតិលេខ៥
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងការពារវេលាម៉ោង៩នឹង៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខបុរីហនុមាន លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស-ក្រហម ពាក់ស្លាក់លេខ ស្វាយរៀង 1Q-6788 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ស៊ី សុខណាន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តឈប់ស្ងៀមនៅចិញ្ចើមផ្លូវមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2402 ឈប់ស្ងៀមលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសចរាចរណ៍បើកភ្លើងស៊ីញ៉ូសុំផ្លូវ អ្នកបើកបរ រត់គេចពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងទំនាក់ទំនងទៅសមត្ថកិច្ចមន្ត្រីជំនាញចរាចរណ៍ខណ្ឌព្រៃភ្នៅចុះធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុក ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងត្រូវក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕