សេចក្តីសម្រេចរបស់តុលាការ ICJ ចំពោះអ៊ីស្រាអែល បង្កើតការខកចិត្តលើជនភៀសខ្លួនតំបន់ហ្កាហ្សា និងអ្នកគាំទ្រប៉ាឡេស្ទីន
បរទេស៖ សេចក្តីសម្រេចរបស់តុលាការពិភពលោក ចំពោះអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីន នាំគ្នានិយាយកាលពីថ្ងៃសុក្រថា ពួកគេខកចិត្តក្នុងការស្តាប់ឮ ដោយតុលាការ ICJ បានបង្គាប់ឱ្យអ៊ីស្រាអែល ទប់ស្កាត់រាល់អំពើប្រល័យពូជសាសន៍ណាមួយ ទៅលើពលរដ្ឋប៉ាឡេស្ទីន និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិលដែលកំពុងរងទុក្ខទីវិញ។
ថ្វីបើយ៉ាងណា តុលាការ បានបញ្ឈប់ភ្លាមៗក្នុងការបង្គាប់ឲ្យមានបទឈប់បាញ់ តាមការស្នើសុំរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានប្តឹងក្នុងករណីនេះ។ ជនភៀសខ្លួនតំបន់ហ្កាហ្សា ដែលរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន នៅទីក្រុង Khan Younis បាននិយាយថា ពួកគេកំពុងសង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការ និងនាំមកនូវបទឈប់បាញ់។
ទោះជាយ៉ាងនេះក្តី សេចក្តីសម្រេចនេះ បានធ្វើឲ្យលែងមានក្តីសង្ឃឹមសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៃការបង្គាប់ដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្សា និងបង្ហាញភាពយឺតយ៉ាវផ្លូវច្បាប់សម្រាប់អ៊ីស្រាអែល ដែលសង្ឃឹមថានឹងបោះបង់ចោលករណីដែលនាំមកនៅក្រោមអនុសញ្ញាប្រល័យពូជសាសន៍។
ស្របគ្នានេះ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅខាងក្រៅតុលាការពិភពលោក នៅទីក្រុងឡាអេ បានសម្តែងការខកចិត្តកាលពីថ្ងៃសុក្រ ដែលចៅក្រមបានបញ្ឈប់ភ្លាមៗការបង្គាប់ឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។
តុលាការបានរកឃើញថា ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានការពារនៅក្រោមអនុសញ្ញា ហើយមានករណីមួយដែលត្រូវស្តាប់ឮ អំពីថាតើសិទ្ធិរបស់ពួកគេត្រូវបានបដិសេធនៅក្នុងសង្រ្គាមឬយ៉ាងណា ដែលតុលាការ និយាយថា បានបង្កគ្រោះថ្នាក់មនុស្សធម៌ធ្ងន់ធ្ងរ។
តុលាការ បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលបណ្តាលឱ្យមានជម្លោះ៕