គំនិតរបស់អ៊ីស្រាអែល ចង់ជម្លៀសប្រជាជននៅតំបន់ហ្កាហ្សាដោយបង្ខំ បណ្តាប្រទេសអឺរ៉ុបបានប្រឆាំង

បរទេស៖ ឈានដល់ដំណាក់កាលដ៏វែងឆ្ងាយ ចាប់តាំងពីសង្គ្រាមរយៈពេលបីខែរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានចាប់ផ្តើម បណ្តាប្រទេសអឺរ៉ុប តាំងជំហររបស់ពួកគេថា អ៊ីស្រាអែលមានសិទ្ធិធ្វើអ្វីដែលខ្លួនចង់បាន ដោយផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកអ្វីដែលអ៊ីស្រាអែលមិនមានសិទ្ធិបែបនេះទេ។ ឧទាហរណ៍ចុងក្រោយបង្អស់នៃរឿងនេះ គឺការកើនឡើងនៃការថ្កោលទោស ចំពោះសំណើរបស់មន្ត្រីអ៊ីស្រាអែលសម្រាប់ការផ្លាស់ទីលំនៅ ដោយបង្ខំនៃប្រជាជននៅតំបន់ហ្កាហ្សា។

មិនមែនជារឿងថ្មីៗនោះទេ ការព្រួយបារម្ភអំពីការផ្លាស់ទីលំនៅដោយបង្ខំ ប៉ុន្តែការពិតបានចាប់ផ្តើមដោយការចេញបញ្ជាដំបូងសម្រាប់ពលរដ្ឋហ្កាហ្សានៅភាគខាងជើង ឲ្យជម្លៀសទៅកាន់តំបន់ភាគខាងត្បូងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះក្នុងជម្លោះ ដែលបានចាប់ផ្តើមដោយការវាយប្រហារឆ្លងព្រំដែនពី សំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី ៧ ខែតុលា។

ការភ័យខ្លាចទាំងនោះបានកើនឡើងកាន់តែខ្លាំងឡើង ខណៈពលរដ្ឋហ្កាហ្សាជិត២លាននាក់ ត្រូវបានភៀសខ្លួនស្របពេលមានការកង្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ។ ការបរាជ័យដ៏យូររបស់ប្រទេសឈានមុខគេនៅអឺរ៉ុបដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ក៏បានជះឥទ្ធិពលដល់ស្ថានភាពយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈមានការលើកឡើងថាតើការផ្អាកបទឈប់បាញ់ មនុស្សធម៌រយៈពេលមួយសប្តាហ៍នៅហ្កាហ្សាកាលពីខែវិច្ឆិកាឆ្នាំមុនបានផ្តល់ជំនួយដល់ប្រជាជនរងគ្រោះច្រើនប៉ុណ្ណា?
.
កន្លងថ្មីៗនេះ គំនិតនៃការជំរុញឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ជាអ្វីដែលពួកគេហៅថា ការធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត ដោយជំរុញឱ្យប្រទេសនានា ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន៕