ក្រុមប្រទេស BRICS អារ៉ាប៊ីសាអូឌីត ចូលរួមជាផ្លូវការហើយ
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការថា ខ្លួនបានចូលរួមជាមួយក្រុម BRICS ហើយ នេះយោងតាមការចេញផ្សាយរបស់ RT ។
រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានធ្វើការចរចាលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ដោយរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេល ការសម្រេចចិត្តសមស្របនឹងត្រូវបានធ្វើឡើង។
ខណៈនោះ រដ្ឋមន្ត្រីការបរទេសក៏បាននិយាយដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍ និងសំខាន់ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។
គួរឲ្យដឹងក្រុមប្រទេស BRICS ដែលរហូតដល់ថ្ងៃទី១ ខែមករា រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានស្វាគមន៍សមាជិកថ្មី៥ប្រទេសបន្ថែមទៀត នៅចំថ្ងៃចូលឆ្នាំថ្មី ដែលក្រៅតែពីប្រទេស អារ៉ាប៊ីសាអូឌីត ឥឡូវនេះវារួមបញ្ចូល អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម។
បន្ថែមពីនោះសមាជិក នៅពេលខាងមុខដ៏មានសក្តានុពលម្នាក់ទៀតនោះគឺប្រទេស អាហ្សង់ទីន បានធ្វើការផ្លាស់ប្តូរភ្លាមៗ លើផែនការចូលជាសមាជិករបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសនេះត្រូវបានឈ្នះដោយលោក Javier Milei កាលពីចុងឆ្នាំមុន៕