សេចក្តីថ្លែងការណ៍របស់លោកពូទីន ត្រូវបានវិទ្យាស្ថានដើម្បីសិក្សាពីសង្គ្រាម (ISW) វិភាគ ថា លោកខាងលិច គឺជា «សត្រូវរបស់រុស្ស៊ី»
វិទ្យាស្ថានដើម្បីសិក្សាពីសង្គ្រាម (ISW) អ្នកជំនាញ បានវិភាគសេចក្តីថ្លែងការណ៍របស់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ថា លោកខាងលិច គឺជាសត្រូវរបស់រុស្ស៊ី ហើយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមឥតឈប់ឈរ ប្រឆាំងនឹងលោកខាងលិច នៅអ៊ុយក្រែន។
លោក បាយឌិន ប្រធានាធិបតីអាមេរិក បានហៅលោកខាងលិចថា ជាសត្រូវរបស់រុស្ស៊ី ហើយបានបញ្ជាក់ថា រុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន ដើម្បីយកឈ្នះលោកខាងលិច ។
លោក ពូទីន ឆ្លើយតបនឹងសំណួររបស់ទាហានរុស្ស៊ី អំពីជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំនៅមន្ទីរពេទ្យយោធា ក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី១ ខែមករា ដោយនិយាយថា បញ្ហារបស់រុស្ស៊ី មិនមែនថា លោកខាងលិចជួយអ៊ុយក្រែនទេ ប៉ុន្តែលោកខាងលិច គឺជាសត្រូវរបស់រុស្ស៊ី។
ដោយលោក បានអះអាងបន្ថែមថា អ៊ុយក្រែនដោយខ្លួនឯងមិនមែនជាសត្រូវរបស់រុស្ស៊ីទេ ប៉ុន្តែថា «តួអង្គ» លោកខាងលិច «ដែលចង់បំផ្លាញភាពជារដ្ឋរបស់រុស្ស៊ី» និងការលើកឡើងអំពី«ការបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅលើសមរភូមិ» គឺជាសត្រូវរបស់រុស្ស៊ី។
លោកពូទីន បានបន្តថា ឥស្សរជនលោកខាងលិច កំពុងព្យាយាមបំបែកប្រទេសរុស្ស៊ីជា៥ផ្នែក ហើយកំពុងព្យាយាមធ្វើដូច្នេះ ដោយប្រើអ៊ុយក្រែន ប៉ុន្តែស្ថានភាពនៅខ្សែត្រៀមជួរមុខ កំពុងផ្លាស់ប្តូរហើយរុស្ស៊ីនឹង «ដោះស្រាយជាមួយលោកខាងលិច» លឿនជាងលោកខាងលិចអាចដោះស្រាយជាមួយ រុស្ស៊ីនៅលើសមរភូមិ នៅអ៊ុយក្រែន៕