រុស្សីលើកឡើងថា អ៊ុយក្រែនខកខាន ក្នុងការចាប់យកឱកាស ដ៏ល្អមួយ។
រុស្សី៖ មេដឹកនាំអ៊ុយក្រែន បានបំផ្លាញចោលឱកាស របស់ពួកគេក្នុងការស្វែងរក ច្រកចេញពីជម្លោះ របស់ប្រទេសជាមួយ ទីក្រុងមូស្គូ ដូច្នេះកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការប្រយុទ្ធ នៅពេលនេះនឹងទាបជាងកិច្ចព្រមព្រៀង ដែលប្រធានាធិបតី Vladimir Zelensky បានដើរចេញ កាលពីខែមីនា ឆ្នាំ ២០២២ នេះតាមការអះអាងដោយលើកឡើង ពីមន្ត្រីការទូតកំពូល របស់រុស្ស៊ីម្នាក់ ។
មន្ត្រីទូតអគ្គរដ្ឋទូត របស់អង្គការសហប្រជាជាតិ លោក Dmitry Polyanskiy របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា ប្រទេសអ៊ុយក្រែន បានខ្ជះខ្ជាយឱកាសរបស់ខ្លួន សម្រាប់ការចាកចេញ ពីកិច្ចព្រមព្រៀងមួយ ហើយបច្ចុប្បន្នបើទោះបីជា មានកិច្ចព្រមព្រៀងណាមួយ ដែលអាចធ្វើទៅបានឥឡូវនេះ នឹងឆ្លុះបញ្ចាំងពីសមត្ថភាព របស់ដែលមានកម្រិតទាប ជាងឳកាសពីមុនជាក់ជាមិនខាន ។
ការធ្វើអត្ថាធិប្បាយរបស់លោក Polyanskiy ជាការឆ្លើយតបទៅនឹងការអះអាង របស់លោក Michael McFaul ដែលជាឥស្សរជនប្រឆាំងរុស្ស៊ី ដ៏លេចធ្លោ នៅលោកខាងលិច ដែលថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនដែលមានភាពច្បាស់លាស់ ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាព ជាមួយអ៊ុយក្រែននោះទេ ។
អ្នកការទូតរុស្ស៊ីទំនង ជាសំដៅទៅលើកិច្ចព្រមព្រៀងបឋម ដែលសម្រេចបាននៅក្នុងកិច្ចចរចាសន្តិភាព ដែលរៀបចំដោយប្រទេសតួគី ក្នុងខែមីនាឆ្នាំ២០២២។ ក្រោយមកលោក Putin បានរក្សាកិច្ចព្រមព្រៀងនេះ នៅឯកិច្ចប្រជុំជាមួយមេដឹកនាំអាហ្វ្រិក ដោយនិយាយថាមេដឹកនាំអ៊ុយក្រែន បានបោះវាចោលទៅក្នុងកន្លែង ចាក់សំរាមប្រវត្តិសាស្ត្រ៕