ការជំរុញពីប្រទេសកោះស៊ីប ឲ្យមានគំនិតផ្តួចផ្តើមច្រករបៀង ដើម្បីជំនួយមនុស្សធម៌ ចូលទៅដល់តំបន់ហ្កាហ្សា.

បរទេស ៖ លោក Nikos Christodoulides  ប្រធានាធិបតីកោះស៊ីប នឹងធ្វើទស្សនកិច្ចនៅអេហ្ស៊ីប និងហ្ស៊កដានី នៅថ្ងៃអង្គារនេះ ជាផ្នែកនៃគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើតច្រករបៀងជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល ។

នៅពេលដែលអរិភាពរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបញ្ចប់ ប្រទេសកោះស៊ីប ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបជិតបំផុត នៅមជ្ឈឹមបូព៌ា បានយល់ព្រមផ្តល់ទីតាំង និងប្រតិបត្តិការកន្លែងផ្តល់ជំនួយប្រកបដោយនិរន្តរភាពដោយផ្ទាល់ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ។

លោក Christodoulides គ្រោងនឹងជួបប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហា្វតា អាល់ស៊ីស៊ី ( Abdel Fattah al-Sisi) និងស្តេច អាប់ឌូឡា (Abdullah) នៃប្រទេសហ្ស៊កដានី។ មាន «ការពិភាក្សាពីបច្ចេកទេស» លើបញ្ហានេះរវាងមន្ត្រីកោះស៊ីប និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

ផែនការរបស់ប្រទេសកោះស៊ីបនេះ មានគោលបំណងពង្រីកសមត្ថភាព សម្រាប់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅកាន់តំបន់ឆ្នេរហ្កាហ្សាស្ទ្រីប លើសពីការចែកចាយមានកំណត់ ដែលត្រូវបានធ្វើឡើង តាមរយៈ ច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងដែនដីប៉ាឡេស្ទីន ៕