ប្រមុខដឹកនាំអ៊ុយក្រែនទទួលស្គាល់ថា ប្រតិបត្តិការវាយបកពិតជាបានបរាជ័យ។

អ៊ុយក្រែន ៖  លោកVladimir Zelensky  ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ការពិតដែលថា កងទ័ពរបស់ក្រុងគៀវនាពេលនេះ មិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកនោះ នេះបើយោងតាមបទសម្ភាសន៍មួយចេញផ្សាយដោយ AP កាលពីថ្ងៃសុក្រ ។

កាសែត RT បានដកស្រង់ព័ត៌មានដោយឲ្យដឹងទៀតថា លោក និង​សម្ព័ន្ធមិត្ត​ពីមុន​បាន​រិះគន់​ថ្នាក់ដឹកនាំ​យោធា​របស់​ប្រទេស​នេះ​ហើយដោយ​បាន​ពណ៌នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ថា​ជា​ភាពទាល់ច្រក ។

ការអត្ថាធិប្បាយថ្មីនេះ មានភាពផ្ទុយស្រឡះទៅនឹងការព្យាករណ៍ពីទីក្រុងគៀវ មុនពេលការវាយលុកនៅរដូវក្ដៅដ៏គួរឱ្យញញើតរបស់ខ្លួន ដែលរួមបញ្ចូលការសន្យាក្នុងការដណ្តើមយកមកវិញ នូវគ្រីមៀយ៉ាងឆាប់រហ័ស ។

ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន លោក Valery Zaluzhny បានប្រើពាក្យនេះកាលពីដើមខែវិច្ឆិកា ដោយបង្កឱ្យមានការរិះគន់ពីមន្ត្រីជាន់ខ្ពស់ស៊ីវិល និងការស្តីបន្ទោសពីប្រធានាធិបតី ដែលបានដាស់តឿនឧត្តមសេនីយកុំឱ្យចូលរួមក្នុងនយោបាយទៀតផង៕