ប្រមុខសហរដ្ឋជួបជាមួយមេដឹកនាំអាមេរិកឡាទីន ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍មិនប្រក្រតី
អាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ មកពីប្រទេសអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប នៅសេតវិមានកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ពីវិធីសាស្រ្តក្នុងតំបន់ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍មិនប្រក្រតី ។
មេដឹកនាំ និងអ្នកតំណាង មកពីប្រទេស កាណាដា ឈីលី អេក្វាឌ័រ បានចូលរួមការជួបប្រជុំកាលពីថ្ងៃសុក្រ។ កិច្ចប្រជុំកំពូល មេដឹកនាំទ្វីបអាមេរិកលើកដំបូងនៃភាពជាដៃគូសម្រាប់វិបុលភាពសេដ្ឋកិច្ច (APEP) ធ្វើឡើងខណៈរបៀបវារៈគោលនយោបាយការបរទេសរបស់លោក Biden ត្រូវបានគ្របដណ្ដប់ដោយជម្លោះ អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា និងបំណងរបស់អ៊ុយក្រែន ដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី ។
លោក Biden បានលើកឡើង ក្នុងពិភាក្សាអំពីឧបករណ៍សេដ្ឋកិច្ចថ្មី រួមគ្នា ជាមួយធនាគារអភិវឌ្ឍន៍អន្តរអាមេរិក និងម្ចាស់ជំនួយឯកជន ដើម្បីជួយដល់បណ្តាប្រទេសដែលទទួលយកជនអន្តោប្រវេសន៍នៅអឌ្ឍគោលខាងលិច។