ហេតុអ្វីបានជា ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?
ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។
ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។
យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។
បើអ្នកមិនងូតទឹកតាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និងសក់មុនដំបូងពេលចូលងូតទឹកនោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។
ការលើសសម្ពាធឈាមក៏អាចបណ្តាលឱ្យប្រេះសរសៃឈាមខួរក្បាលតូចៗបានដែរ។
✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖
ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។
វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។
សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។