(18-09-2023) តើតាមដងផ្លូវនៅពេលភ្លៀងល្ងាចថ្ងៃនេះ ការធ្វើដំណើរមានអ្វីគួរអោយកត់សំគាល់ខ្លះ?
១- ពិតណាស់ទឹកឡើងដោយសារភ្លៀងធ្លាក់បានធ្វើអោយមានទឹកលិចផ្លូវ និងទឹកសាចចូលផ្ទះរបស់ប្រជាជន និងហាងតាមបណ្តោយផ្លូវមុខព្រលានយន្តហោះភ្នំពេញគួរអោយកត់សំគាល់។
២- បើងាកមកចរាចរណ៍តាមដងផ្លូវ ក៍នៅតែមានបងប្អូនម្ចាស់តុតុមួយចំនួនតូចមានការស្រែកលើដងផ្លូវនៅពេលមានការជិះរបស់បងប្អូនម៉ូតូដែលសាចចូលទៅក្នុងតុតុរបស់ពួកគាត់ រីឯម្ចាស់ឡានតាក់ស៊ីមួយចំនួនបើកបរសាចទឹកដូចទឹកភ្លៀងលើបងប្អូនជាម្ចាស់ម៉ូតូដែរធ្វើតំណើរតាមដងផ្លូវ ដែលនេះមើលទៅដូចពួកគាត់ធ្វើតំណើរលើដងផ្លូវតែម្នាក់ឯង។ ចំពោះករណីនេះយើងក៍បានជួបប្រទះរួចមកហើយតាមបណ្តាញសង្គមដែលអំពើហិង្សាការសាចទឹក និងគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តតាក់ស៊ីមួយចំនួនបើកបរខ្វះការយោគយល់។ Admin ឃើញនិងលឺផ្ទាល់ចំពោះបងតុតុ និងបងតាក់ស៊ីខាងលើ។ Admin ពិតជាមានការសោកស្តាយ និងព្រួយបារម្មណ៍ចំពោះទង្វើរ ព្រមទាំងអត្តចរិតរបស់ពួកគាត់អាចនឹងបង្ករជាហឹង្សា និងគ្រោះថ្នាក់តាមដងផ្លូវនាពេលណាមួយ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានអធ្យាស្រ័យអោយបានច្រើនពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេស រដូវភ្លៀង៕ 🙏