Update៖ ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែលត្រូវចាក់សម្លាប់ ខណៈជនដៃដល់កំពុងសង្គ្រោះបន្ទាន់
ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ចូលទៅចាក់សម្លាប់ដល់ក្នុងផ្ទះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ ចំនួន២នាក់ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (កន្លែងកើតហេតុ)។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណានោះទេ ហេីយបានឃេីញប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយ តែជួយមិនទាន់ជនដៃដល់បានចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបាត់ទៅហេីយ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។
ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកន្លែងកេីតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។
បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់ និងស្ត្រីរងគ្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនំរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕