យោធាបារាំងណា ត្រូវបញ្ជូនទៅអ៊ុយក្រែននឹងមានជោគវាសនាដូចកងទ័ពអធិរាជ ណាប់ប៉ូឡេអុង

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធម្សិលមិញនេះ បានព្រមានប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ថាកងទ័ពបារាំងណាម្នាក់ ដែលលោកបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នឹងជួបទីបញ្ចប់ដូចគ្នានឹងកងទ័ព ក្រានដេ អាមី (Grande Armee) របស់អធិរាជ ណាប់ប៉ូឡេអុង បូណាប៉ាត៍ ដែលការលុកលុយរុស្ស៊ី ឆ្នាំ១៨១២ របស់ទ្រង់បានបញ្ចប់ដោយការបរាជ័យ និងមានទាហានស្លាប់ជាច្រើន។

លោក ម៉ាក្រុង បានបង្ហើបកាលពីថ្ងៃចន្ទ ថាបណ្តាប្រទេសអឺរ៉ុបនឹងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ទោះបីជាលោកបានព្រមានថាមិនមានការឯកភាពគ្នាក្នុងដំណាក់កាលនេះក៏ដោយ។

ប្រធានាធិបតីបារាំងរូបនេះ បានធ្វើអត្ថាធិប្បាយជំរុញឱ្យបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀត រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេសដោយនិយាយថា ពួកគេមិនមានផែនការបែបនេះទេ ខណៈវិមានក្រឹមឡាំង បានព្រមានថាជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងជៀសមិនរួចឡើយ ប្រសិនបើសមាជិកអឺរ៉ុបនៃអង្គការណាតូ បញ្ជូនទ័ពដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។

លោក វ្យាឆេស្លាវ វ្លូឌីន (Vyacheslav Volodin) ដែលជាប្រធានសភាជាន់ទាបរុស្ស៊ី និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន បាននិយាយថា លោក ម៉ាក្រុង ហាក់ដូចជាមើលឃើញខ្លួនឯងថាជាអធិរាជ ណាប់ប៉ូឡេអុង ហើយបានព្រមានប្រឆាំងនឹងការដើរតាមគន្លងរបស់អធិរាជបារាំងអង្គនោះ៕