​នៅ​ដើម​ឆ្នាំ​ក្រោយ ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់ ​ឋាន​ព្រះ​ចន្ទ។

ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) កាល​ពី​ថ្ងៃទី៥ ខែធ្នូ បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ​។ ជា​លើក​ដំបូងសម្រាប់ការ​ប្រឹង​ប្រែង ​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ ​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២៤​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 … Read More

​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក ​លើ​ឋាន​ព្រះ​ចន្ទ ដោយរកឃើញ​ «អំណោយពិសេស»​ ​។

បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី ​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស គឺជា«អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ ​។ ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) ក្រុម​អ្នក​ស្រាវជ្រាវ​មួយ បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ ​។ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​ បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​ ។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន ​។ អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ … Read More

​ «ព្រះ​អាទិត្យ​សិប្បនិម្មិត» ជប៉ុន​ដាក់​ឱ្យ​ដំណើរ​ការ ធំ​ជាង​គេ​លើ​ពិភព​លោក។

មាន​កម្ពស់​ស្មើ​នឹងអគារ​ 6 ជាន់ ម៉ាស៊ីន​ប្រតិកម្ម​ JT-60SA នៅ​ប្រទេស​ជប៉ុន នឹង​បង្កើត​បាន​ពន្លឺ​ប្លាស្មា​ក្ដៅ​រហូត​ដល់ 200 លាន​អង្សាសេ បើក​ផ្លូវ​សម្រាប់​គោលដៅ​ប្រមូល​យក​ថាមពល ​ពី​ប្រតិកម្ម​នុយក្លេអែរមាន​សុវត្ថិភាព ដែល​ហៅ​ថា Nuclear Fusion ។ ​ការសម្ពោធ​ដាក់ដំណើរ​ការ​ JT-60SA ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី០១ ខែ​ធ្នូ ជា​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអែរ ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​អាច​បង្កើត​ប្លាស្មា​ដែល​មាន​កម្ដៅ​រហូត​ដល់ 200 លាន​អង្សាសេ ​។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ដោះ​ស្រាយ​បញ្ហា​នៃ​តម្រូវ​ការ​ថាមពល​ពី​ប្រតិកម្ម​នុយក្លេអែរ​សុវត្ថិភាព​ និង​មិន​បញ្ចេញ​ឧស្ម័ន​កាបូន​។ នេះ​គឺជា​ជំហាន​ដំបូង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ … Read More

«Halo» ឧបករណ៍ឆ្លាតវៃ ជួយឱ្យមនុស្សធ្វើការក្នុងពេលកំពុងដេកលក់។

Prophetic ជា​ឈ្មោះ​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី ​ដែល​បានអភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ ​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​ ។ ​ការដាក់​ឈ្មោះ​ឱ្យ​ថា «Halo» លើឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ​គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។ គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត … Read More

ស្ថានីយអវកាសចិន បង្ហាញរូបភាពដំបូង ពីរចនាសម្ព័ន្ធពេញលេញរបស់ខ្លួន។

ការ​បង្ហាញ​រូប​ភាព​ដំបូង​ស្ដី​ពី​រចនា​សម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយ​អវកាស​​ចិន ធានកុង (Tiangong) ដោយអាជ្ញាធរ​ចិន​ ដែល​មាន​ម៉ូឌុល​ចំនួន​បី ​ប្រព័ន្ធ​សូឡា ដៃយន្ត និង​អ្វី​ៗ​ជា​ច្រើន​ទៀត ​។ រចនា​សម្ព័ន្ធ​របស់ ធានកុង បង្ហាញរូប​ភាព​ដំបូង​នេះ ត្រូវ​បាន​ថតដោយ​អ្នក​អវកាស​នៅ​លើ​យាន​ Shenzhou 16 ដែល​ស្ថិត​នៅ​ពី​ខាងលើ​ មុន​ពេល​ត្រលប់មក​កាន់​ផែន​ដី​កាល​ពី​ខែ​កន្លង​។ ក្នុង​រូប​ថត​នេះ​គឺជា​ស្ថានីយ​អវកាស​ធានកុង​ ​មាន​រាង​ជា​អក្សរ​ T ទម្ងន់​ 90 តោន​ ដែល​មាន​ប្រព័ន្ធ​ថ្ម​សូឡា ដៃ​យន្ត​ រួម​នឹង​អ្វី​ៗ​ជា​ច្រើន​ទៀត​ និង​មាន​ផែនដី​ជា​ទិដ្ឋភាព​ខាង​ក្រោយ​។ នេះ​បើ​តាម​សារព័ត៌មាន Space ។ … Read More

សម្រាប់អង្គភាពទូទាំងពិភពលោក មានការព្រួយបារម្មណ៍ពាក់ព័ន្ធនឹងសន្តិសុខសាយប័រថ្មីៗ។

នៅពេលដែលបច្ចេកវិទ្យាវិវឌ្ឍន៍ និងកាន់តែទំនើប ការគំរាមកំហែងផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិតក៏កាន់តែមានភាពស្មុគស្មាញ និងច្រើន ឡើងៗ។ នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ អង្គភាពនានាប្រឈមមុខនឹងបញ្ហាសន្តិសុខតាមអ៊ីនធឺណិតជាច្រើន ដែលទាមទារ ការយកចិត្តទុកដាក់ជាប្រចាំ។ ១. ពីការលួចបន្លំ និងការវាយប្រហារដោយមេរោគចាប់ជំរិត (ransomware) ដល់ការបំពានទិន្នន័យ និងការលួចអត្តសញ្ញាណ។ ជំងឺ រាតត្បាត COVID-19 បានធ្វើឱ្យការព្រួយបារម្ភទាំងនេះកាន់តែធ្ងន់ធ្ងរឡើង ជាមួយនឹងការងារពីចម្ងាយ (remote work) និងការកើន ឡើងនៃការប្រើប្រាស់វេទិកាអនឡាញ ដែលបង្កើតភាពងាយរងគ្រោះថ្មីៗ។ ២. ដើម្បីដោះស្រាយកង្វល់ទាំងនេះ អង្គភាពនីមួយៗត្រូវតែផ្ដល់អាទិភាពដល់វិធានការសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ពួកគេ។ នេះរួម បញ្ជូលទាំងការអនុវត្តពាក្យសម្ងាត់ខ្លាំង … Read More

​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស របស់ចិន​។ 

ចិន ៖  SSPS ជាគំរូ​ដំបូង​នៃ​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។ ការ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ប្រទេស​ចិន​ ​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី ​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។ គម្រោង​អភិវឌ្ឍ​ SSPS … Read More

ផ្កាយរណបធ្វើពីឈើ ជប៉ុនជិតបាញ់បង្ហោះឡើងទៅកាន់ទីអវកាស។

NASA ទីភ្នាក់ងារ​អវកាស​អាមេរិក និង​ JAXA ទីភ្នាក់​ងារ​អវកាស​ជប៉ុន កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស ​។ ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024 នេះយោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាមេរិក និង​ចាសា (JAXA) របស់​ជប៉ុន ​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​ ។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​ នា​ពេល​អនាគត ​។ ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ … Read More

សារៈសំខាន់នៃការវាយតម្លៃហានិភ័យសន្តិសុខសាយប័

ហេតុអ្វីបានជាការវាយតម្លៃហានិភ័យសន្តិសុខសាយប័រ មានសារៈសំខាន់ដូច្នេះ? ការវាយតម្លៃហានិភ័យសន្តិសុខសាយប័រ គឺជាដំណើរការនៃការកំណត់ អត្តសញ្ញាណ វិភាគ និងវាយតម្លៃហានិភ័យ។ វាជួយឱ្យយើងមាន ព័ត៌មានប្រាកដថា ការគ្រប់គ្រងសន្តិសុខសាយប័រដែលអ្នកជ្រើសរើស គឺសមស្របនឹងហានិភ័យដែលអង្គភាពរបស់អ្នកប្រឈមមុខ។ ការវាយតម្លៃហានិភ័យ គឺជាដំណើរការដែលរួមមានៈ – កំណត់អត្តសញ្ញាណភាពងាយរងគ្រោះ ការគំរាមកំហែង និងហានិភ័យដែលអាចបង្កឱ្យមានការខូចខាតដល់អង្គភាព – ការប៉ាន់ប្រមាណប្រូបាប៊ីលីតេនៃហានិភ័យដែលត្រូវបានដឹង – ការកំណត់អាទិភាពសម្រាប់ធ្វើការកាត់បន្ថយភាពធ្ងន់ធ្ងរនៃហានិភ័យ និងលទ្ធភាពនៃការកើតឡើង ក្នុងការគ្រប់គ្រងហានិភ័យ ការវាយតម្លៃត្រូវធ្វើឡើងមុនដោយការបង្កើត បរិបទនៃហានិភ័យ (risk context) ហើយបន្តដោយការឆ្លើយតប និងតាមដានហានិភ័យទាំងនេះ។ បើគ្មានការវាយតម្លៃហានិភ័យ … Read More