ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់!

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង … Read More

យាន​ផ្គត់ផ្គង់ឥន្ធនៈ​​ លើ​គន្លង​តារាវិថី​ផែនដី អាមេរិក​នឹង​អភិវឌ្ឍ​

យាន​ Astroscale Prototype Servicer for Refueling (APS-R) និង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។ នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាមេរិក ដើម្បី​ដោះ​ស្រាយ​បញ្ហាខាងលើ​នេះ បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស ​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ ​ដែល​មាន​ឈ្មោះ​ថា Astroscale … Read More

មួយជីវិតអាចឱកាសគន់មើល «ផ្កាយដុះកន្ទុយបីសាច» សឹងតែម្ដងគត់ !

12P/Pons-Brooks ជាឈ្មោះផ្កាយដុះកន្ទុយ ដែលមានរហ័សនាមថា «ផ្កាយដុះកន្ទុយបីសាច» បច្ចុប្បន្ន កំពុងហោះឆ្ពោះមកកាន់តែជិតផែនដី ។ ផ្កាយដុះកន្ទុយ 12P/Pons-Brooks បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ថានឹងហោះមកក្បែរព្រះអាទិត្យបំផុតនៅក្នុងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ និងស្ថិតនៅក្បែរផែនដីបំផុតក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដោយអ្នកជំនាញឱ្យដឹងដែរថា ដោយហេតុតែផ្កាយដុះកន្ទុយ 12P/Pons-Brooks មានពន្លឺភ្លឺខ្លាំង ដូច្នេះប្រជាជននៅប្រទេសជាច្រើននឹងមានឱកាសបានគន់មើលវាបាន ។ សម្រាប់មនុស្សស្ទើរគ្រប់រូប អាចនិយាយបានថាជាឱកាសតែមួយគត់ក្នុងជីវិត ដែលអាចបានឃើញផ្កាយដុះកន្ទុយនេះ ក៏ព្រោះតែប្រើពេល ៧១ឆ្នាំទៀត ទើបវាហោះចូលមកដល់ខាងក្នុងប្រព័ន្ធព្រះអាទិត្យជាថ្មី ដែលព្រឹត្តិការណ៍នេះនឹងកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០៩៥ … Read More

TikTok Photos ជិតដាក់ឲ្យដំណើការ ជាអែបចែករំលែករូបថតដាច់ដោយឡែកពីមុន

@AssembleDebug ជាឈ្មោះ លើគណនី X ដោយថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាម្នាក់ បានរកឃើញកូដអាថ៌កំបាំង ដែលណែនាំអំពីកម្មវិធីថ្មីមួយមានឈ្មោះថា «TikTok Photos» គ្រាដែលកំពុងបកស្រាយកូដកំណែជំនាន់សម័យ TikTok ថ្មីបំផុត។ ប្រការនេះបង្ហាញថា TikTok ទំនងជាកំពុងត្រៀមបង្ហាញវត្តមាន អែបចែករំលែករូបថតដាច់ដោយឡែកពីអែបមុន។ ព័ត៌មានលម្អិតអំពីការបង្ហាញវត្តមាន និងប្រសិទ្ធភាពរបស់ អែប អាថ៌កំបាំងនេះ ត្រូវបាន TikTok រក្សាការសម្ងាត់។ ក៏ប៉ុន្តែ ការវិភាគទៅលើហ្វាល APK បង្ហាញថា បណ្ដាកូដដែលមានដូចជា «បើក … Read More

ចុងខែមីនា រដូវរងា «វិលមកវិញ»ជារដូវត្រជាក់ថ្មី

ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមបានណែនាំថា គ្រប់គ្នាពុំគួរប្រញាប់បត់ទុកសម្លៀកបំពាក់ក្រាស់ៗនោះទេ ខណៈខែនេះ អាកាសធាតុនៅតំបន់ភាគច្រើន កំពុងឡើងកម្ដៅខ្លាំង។ ថ្មីៗនេះ អ្នកជំនាញផ្នែកឧតុនិយមអាមេរិក លោក Mark Margavage អះអាងថា «រដូវត្រជាក់ទីពីរ (របស់ឆ្នាំ 2023 – 2024) កំពុងវិលមកវិញហើយ»។ អ្នកជំនាញក៏និយាយថា បណ្ដារូបមន្ត ឬកម្មវិធីម៉ូដែលព្យាកររបស់កុំព្យូទ័រល្បីៗ ដែលមានដូចជា GFS និង EPS ជាដើម សុទ្ធតែយល់ថា នឹងមានរដូវ «ផ្ទុះប៉ូលខាងជើង» មួយ កើតឡើងក្នុងពេលឆាប់ៗនេះ។ … Read More

Facebook/Instagram! Hacker បី​ក្រុម​​ប្រកាស​ថា ជាអ្នក​វាយ​ប្រហារ​

ក្រុម​ហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធើណិត Cyberint បាន​រាយ​ការណ៍​ថា «ចោរ​អ៊ីនធើណិត» (hacker) ចំនួន​បី​ក្រុម​ រួម​មាន Anonymous Sudan, Skynet និង Godzilla បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ ក្រោយ​ពី​ហេតុ​ការណ៍​ Facebook, Instagram, Threads និង Messenger «នាំ​គ្នា» ឈប់​ដំណើរ​ការ​នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ នៅ​ម៉ោង​ប្រហែល​ 22 និង 25 នាទី ថ្ងៃទី 05 មីនា … Read More

ផ្កាយរណប ​ឧតុនិយម​ថ្មីមួយទៀត រុស្ស៊ី បាញ់​បង្ហោះ​ជាលើកទី៣ ក្នុងឆ្នាំ២០២៤

ផ្កាយរណបឧតុនិយម Hydrometeorological ថ្មីមួយ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះ ដែលមានឈ្មោះថា Meteor-M No. 2-4 ទៅកាន់លំហអាកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីយាន Vostochny cosmodrome ក្នុងតំបន់ Amur នៃចុងបូព៌ាប្រទេស។ រ៉ុក្កែត Soyuz-2.1b ដែលមានដំណាក់កាលខាងលើ Fregat ដែលដឹកផ្កាយរណប ក៏បានបញ្ជូនផ្កាយរណបតូចៗចំនួន ១៨ ពីប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀតទៅកាន់ គន្លងគោលដៅរបស់ពួកគេ។ ផ្កាយរណបនេះត្រូវបានរចនាឡើង ដើម្បីបំពេញការងារទាក់ទងនឹងជំនួយឧតុនិយម ការត្រួតពិនិត្យអាកាសធាតុ និងបរិស្ថាន ការសិក្សាអំពីធនធានធម្មជាតិរបស់ផែនដី … Read More

ការបាញ់បង្ហោះផ្កាយរណប បច្ចេកវិទ្យាទូរគមនាគមន៍ ចិន ទទួលបានជោគជ័យឆ្ពោះទៅកាន់ដងតារាវិថី

ប្រទេសចិន បានបញ្ជូនផ្កាយរណប ពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ ដោយទទួលបានជោគជ័យ ទាំងស្រុង ទៅកាន់ទីអវកាស ដែលបានបាញ់ចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅខេត្ត ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងដែនកោះ កាលពីថ្ងៃសុក្រ ម្សិលម៉ៃនេះ ។ សូមបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៧និង៣០នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Long March-5 Y7 ហើយបានចូល ទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុក ដោយទទួលបានជោគជ័យ ។ … Read More