តេី ”ខ្លែងឯក” ធ្លាក់លើដំបូលផ្ទះចង្រៃពិតមែនឬ❓
ការពិតទៅមកពីខ្មែរយើងចាញ់កលបរទេសដែលបង្កើតពាក្យចចាមឣារ៉ាមតៗគ្នាបំភ័យឲ្យបោះបង់ឣត្តសញ្ញាណជាតិខ្មែរនិងប្រពៃណីខ្មែរតែប៉ុណ្ណោះ។ បើយោងតាមឣក្សរសិល្ប៍ខ្មែររឿង ធនញ្ជ័យ បំភ័យស្ដេចចិនដោយប្រើខ្លែងឯក ! បើយោងតាមរឿងប្រវត្តិសាស្រ្តចាស់ៗតំណាលប្រាប់វិញ តាឯក បង្ហោះខ្លែងឯក ប្រើសំឡេងខ្លែងឯក បំភ័យរំខានទ័ពសៀមមិនឲ្យបានដេក ក៏ធ្វើសង្គ្រាមចាញ់ខ្មែរ ! មានភូមិទួលតាឯក មានវត្តទួលតាឯក នៅក្រុងបាត់ដំបង មកដល់សព្វថ្ងៃនេះ។ នៅមានរឿងយន្តខ្លែងឯកលោកតាសួងធ្វើ មានឣ្នកមានៗសុំយកខ្លែងឯកទៅទុកនៅក្នុងផ្ទះសំពះបូជាថែមទៀតផង ល្បីនៅស្រុកសៀមនិងជាខេត្តខ្មែរនៅតាមជាយដែន។ បើនិយាយឣំពីការច្នៃប្រតិដ្ឋបង្កើតខ្លែងឯករបស់ដូនតាខ្មែរវិញគឺឣស្ចារ្យណាស់ ដូចចំណុចផ្សេងៗក្នុងរូបខាងក្រោម ខ្លែងហោះលើមេឃឮសំឡេង តេីលោកអ្នកដែលឃើញប្រទេសណាធ្វើដូចទេ❓ ត្រឡប់មកវិញ បើខ្លែងឯកពិតជាចង្រៃមែន តេីហេតុឣ្វីបានមាននៅក្នុងរឿងឣក្សរសិល្ប៍ខ្មែរ❓មាននៅក្នុងរឿងប្រវត្តិសាស្រ្តនិងក្នុងរឿងលោកឪសួងគេយកទៅសំពះ ថែមទាំងការបង្កើតមកបានពិសេសយ៉ាងហ្នឹង❓ឣ៊ីចឹងហើយសូមខ្មែរទាំងប្រុសស្រីគប្បីគិតឡើងវិញ គឺបរទេស(គួរយល់ហេីយថាបរទេសណា? )គេបោកប្រាស់យើងទេ គេតែងច្រណែនយើង … Read More