ប្រវត្តិក្បាច់គុនល្បុក្កតោ

បើទោះណាជាគុនល្បុក្កតោត្រូវបានរាជរដ្ឋាភិបាលបានដាក់បញ្ជូលជាសម្បត្តបេតិកភណ្ឌជាតិហើយក្តី ក៏ការផ្សព្វផ្សាយពីក្បាច់គុនដ៏ដំណាស់មួយនេះហាក់នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ។ កង្វះការផ្សព្វផ្សាយមួយនេះ វាបានបង្កឲ្យមានចម្ងល់ជាច្រើននៅក្នុងស្រទាប់មហាជនខ្មែរ ។ ដោយសារតែក្បាច់គុនមួយនេះទើបតែមានភាពល្បីឈ្មោះឡើងវិញតែក្នុងរយៈ ១០ឆ្នាំកន្លងមកនេះហើយ ទើបយើងខ្ញុំជាអ្នកចងក្រងឯកសារពិបាកនឹងធ្វើការសន្និដ្ឋានណាស់អំពីក្បាច់គុនមួយនេះ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវ សហព័ន្ធល្បុក្កតោកម្ពុជាយើងកន្លងមកនេះ យើងបាន រកឃើញនូវអំណះអំណាងមួយចំនួនអំពីក្បាច់គុនល្បក្កតោ។ តទៅនេះយើងខ្ញុំ សូមអញ្ជើញលោកអ្នកសេ្នហាគុនល្បុក្កតោទាំងឡាយ សូមមេត្តាចូលរួមតាមដាន និងពិចារណាពីការរកឃើញមួយចំនួនរបស់យើងខ្ញុំដូចមានជាហូរហែខាងក្រោម៖ ១. លោកស្រីបណ្ឌិត កែវ ណារុំ (អ្នកជំនាញស្រាវជ្រាវផ្នែកវប្បធម៌ខ្មែរ) នៅក្នុងសៀវភៅ តន្ត្រីនិងជីវិតខ្មែរ លោកស្រ្តីបណ្ឌិតបានធ្វើការពន្យល់និយមន័យឲ្យក្បាច់គុនល្បុក្កតោថា៖ វាជាអាវុធការពារខ្លួនរបស់ខ្មែរ តាំងពីសម័យកាល កកើតទឹកដីដ៏យូរលង់ណាស់មកហើយ ។ … Read More

មកស្វែងយល់ពី ផ្លាកលេខរថយន្ត ទាំងអស់គ្នាបងប្អូន

°°°°° ផ្លាកលេខ រដ្ឋ លេខកូដ សំគាល់ស្ថាប័នឬអង្គភាព°°°° —-#សែទុកគ្រាន់ជាចំណេះដឹងទូទៅទុកមើលលេងៗពេលទំនេរ រដ្ឋ-01 ព្រឹទ្ធសភា រដ្ឋ-02 រដ្ឋសភា រដ្ឋ-03 រាជរដ្ឋាភិបាល រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី រដ្ឋ-06 ក្រសួងការពារជាតិ រដ្ឋ-07 ក្រសួងមហាផ្ទៃ រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ-11 … Read More

បណ្ដឹងដិតចិត្ត គឺជាប្រភេទមួយនៃបណ្ដឹងសុំដកហូតចៅក្រមចេញពីសំណុំរឿងដោយសារមានមូលហេតុ និងកាលៈទេសៈមួយចំនួនដែលអាចនាំឱ្យមានការលំអៀងក្នុងការសម្រេចសេចក្ដី។

នៅក្នុងទម្រង់នៃលិខិតពាក្យបណ្ដឹងដិតចិត្ត ភាគីនៃសំណុំរឿងក្ដីត្រូវសរសេរឱ្យបានច្បាស់លាស់នូវមូលហេតុ នៃបណ្ដឹងដិតចិត្ត ព្រមទាំងមានភស្តុតាងដើម្បីបញ្ជាក់ និងគាំទ្រ​លើបណ្ដឹងដិតចិត្តរបស់ខ្លួនផងដែរ បើមិនដូច្នេះទេពាក្យបណ្ដឹងដិតចិត្តនឹងត្រូវបានបដិសេធដោយតុលាការជាមិនខាន។ នៅក្នុងរឿងក្ដីព្រហ្មទណ្ឌបណ្ដឹងដិតចិត្តអាចអនុវត្តបានតែទៅលើចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ឬយើងអាចនិយាយជារួមថា “ចៅក្រមអាសនៈ”។ ភាគីដែលមានបំណងចង់ប្ដឹងដិតចិត្តចៅក្រមអាសនៈ ណាមួយត្រូវតែដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរជូនតុលាការ ចាប់តាំងពីពេលដែលខ្លួនបានដឹងពីមូលហេតុនៃការប្ដឹងដិតចិត្ត បើមិនដូច្នេះទេ បណ្ដឹងដិតចិត្តមិនអាចទទួលយកបាននោះទេ។ ភាគីដែលមានបំណងប្ដឹងដិតចិត្តចៅក្រមណាមួយ ត្រូវធ្វើឱ្យបានមុនការបិទការពិភាក្សាដេញដោល។ ចំពោះយុត្តាធិការដែលមានសមត្ថកិច្ចក្នុងការទទួលពាក្យបណ្ដឹងដិតចិត្តគឺខុសគ្នាទៅតាមប្រភេទនៃសាលាជំនុំជម្រះក្ដី។ ភាគីត្រូវជូនពាក្យប្ដឹង៖ – ទៅប្រធានសាលាឧទ្ធរណ៍ កាលណាពាក្យប្ដឹងដិតចិត្តនោះទាក់ទងដល់ប្រធាន ឬចៅក្រមតុលាការជាន់ដំបូង។ – ទៅប្រធានតុលាការកំពូល កាលបើពាក្យប្ដឹងដិតចិត្តនោះទាក់ទងដល់ចៅក្រមនៃតុលាការកំពូល ដល់ប្រធានសាលាឧទ្ធរណ៍ ឬចៅក្រមណាមួយនៃសាលាឧទ្ធរណ៍។ – ក្នុងករណីពាក្យប្ដឹងដិតចិត្តទៅលើប្រធានតុលាការកំពូលនោះ … Read More

ករណីទី១១ លើជំងឺអុតស្វា រកឃើញលើបុរសម្នាក់នៅខណ្ឌចំការមន

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺអ៊ីមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ករណីទី១១បន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយរកឃើញអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ៕ សូមអានអត្ថបទទាំងស្រុងខាងក្រោមនេះ៖

នៅខេត្តក្រចេះ អ្នកឆ្លងជំងឺផ្ដាសាយបក្សីH5N1 ក្រសួងសុខាភិបាល ប្រកាសរកឃើញ មួយករណីទៀត លើក្មេងប្រុសអាយុ ១៦ឆ្នាំ

ក្រចេះ៖ អ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណីទៀតហើយ កើតលើក្មេងប្រុសអាយុ១៦ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ នេះបើតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជនឱ្យបានជ្រាប ។ ក្មេងប្រុសនេះមិនមាន រោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារាដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ខាងសារព័ត៌មានទទួលបាន នារសៀលថ្ងៃទី១២ … Read More

ឆ្នាំរោង នៃពិធីបុណ្យចូលឆ្នាំចិន តើនាគ តំណាងឱ្យអ្វី ក្នុងវប្បធម៌ចិន?

នៅក្នុងវប្បធម៌ និងអរិយធម៌ចិន នាគបានដើរតួនាទី យ៉ាងសំខាន់ ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ដែលមានលក្ខណៈ ពិសេសរបស់ចិនទៀតផង ។ ដោយសារវប្បធម៌សត្វនាគ បានជ្រាបចូលជីវភាពរស់នៅ របស់ប្រជាជនចិន អស់រយៈពេលរាប់ពាន់ឆ្នាំ មកហើយ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្នជនជាតិចិន នៅតែហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» ។ កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ព័ន្ធជនជាតិហួរសៀ ( ជនជាតិចិនបច្ចុប្បន្ន ) ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹម ( totem ) របស់ខ្លួន ។ … Read More