តេី ”ខ្លែងឯក” ធ្លាក់លើដំបូលផ្ទះចង្រៃពិតមែនឬ❓

ការពិតទៅមកពីខ្មែរយើងចាញ់កលបរទេសដែលបង្កើតពាក្យចចាមឣារ៉ាមតៗគ្នាបំភ័យឲ្យបោះបង់ឣត្តសញ្ញាណជាតិខ្មែរនិងប្រពៃណីខ្មែរតែប៉ុណ្ណោះ។ បើយោងតាមឣក្សរសិល្ប៍ខ្មែររឿង ធនញ្ជ័យ បំភ័យស្ដេចចិនដោយប្រើខ្លែងឯក ! បើយោងតាមរឿងប្រវត្តិសាស្រ្តចាស់ៗតំណាលប្រាប់វិញ តាឯក បង្ហោះខ្លែងឯក ប្រើសំឡេងខ្លែងឯក បំភ័យរំខានទ័ពសៀមមិនឲ្យបានដេក ក៏ធ្វើសង្គ្រាមចាញ់ខ្មែរ ! មានភូមិទួលតាឯក មានវត្តទួលតាឯក នៅក្រុងបាត់ដំបង មកដល់សព្វថ្ងៃនេះ។ នៅមានរឿងយន្តខ្លែងឯកលោកតាសួងធ្វើ មានឣ្នកមានៗសុំយកខ្លែងឯកទៅទុកនៅក្នុងផ្ទះសំពះបូជាថែមទៀតផង ល្បីនៅស្រុកសៀមនិងជាខេត្តខ្មែរនៅតាមជាយដែន។ បើនិយាយឣំពីការច្នៃប្រតិដ្ឋបង្កើតខ្លែងឯករបស់ដូនតាខ្មែរវិញគឺឣស្ចារ្យណាស់ ដូចចំណុចផ្សេងៗក្នុងរូបខាងក្រោម ខ្លែងហោះលើមេឃឮសំឡេង តេីលោកអ្នកដែលឃើញប្រទេសណាធ្វើដូចទេ❓ ត្រឡប់មកវិញ បើខ្លែងឯកពិតជាចង្រៃមែន តេីហេតុឣ្វីបានមាននៅក្នុងរឿងឣក្សរសិល្ប៍ខ្មែរ❓មាននៅក្នុងរឿងប្រវត្តិសាស្រ្តនិងក្នុងរឿងលោកឪសួងគេយកទៅសំពះ ថែមទាំងការបង្កើតមកបានពិសេសយ៉ាងហ្នឹង❓ឣ៊ីចឹងហើយសូមខ្មែរទាំងប្រុសស្រីគប្បីគិតឡើងវិញ គឺបរទេស(គួរយល់ហេីយថាបរទេសណា? )គេបោកប្រាស់យើងទេ គេតែងច្រណែនយើង … Read More

កំពូលមហាសេដ្ឋីលំដាប់ពិភពលោកទាំង ៤ នេះអានសៀវភៅច្រើនជាងគេបំផុតរួមមាន….

១/. មហាសេដ្ឋី Warren Buffett ចំណាយពេលអានសៀវភៅពី ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃដោយក្នុងនោះអានកាសែត ឬទស្សនាវដ្តីផ្សេងៗចំនួន ៥ និងសៀវភៅ ៥០០ទំព័រ។ ២/. មហាសេដ្ឋី Bill Gate អានសៀវភៅទាបបំផុត ៥០ក្បាលក្នុងមួយឆ្នាំ។ ៣/. មហាសេដ្ឋី Mark Zuckerberg ដាក់គោលដៅអានសៀវភៅឲ្យចប់យ៉ាងហោចណាស់១ក្បាលដែរនៅក្នុងរយៈពេល២សប្តាហ៍ម្តង។ ៤/. មហាសេដ្ឋី Elon Musk ក្នុងមួយថ្ងៃលោកបានអានសៀវភៅរហូតដល់ទៅ ២ក្បាលឯណោះ។ ចុះអ្នកដែលកំពុងអានអត្ថបទមួយនេះ … Read More

វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល

ដើម្បីចូលរួមចំណែកសម្រួលការប្រើប្រាស់បច្ចេកសព្ទវិទ្យាសាស្រ្តសេដ្ឋកិច្ច សូមប្រើប្រាស់វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល។ គិតមកត្រឹមឆ្នាំ២០២៣ មានពាក្យសរុបចំនួន ២៧ ៣០៨ពាក្យ។ – ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ IOS ក្នុង App Store: https://apps.apple.com/kh/app/dictionary-of-economic-science/id1624707076 – ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ Android ក្នុង Google Play: https://play.google.com/store/apps/details?id=com.does.ninesoft.org – ប្រើលើកុំព្យូទ័រ https://does.9tech.info/

រដូវរងា ចង់ឱ្យស្រួលដកដង្ហើមមានវិធី 6 យ៉ាងជួយបាន។

អាការពិបាកដកដង្ហើម តែងតែកើតឡើងស្ទើរគ្រប់គ្នា ហេតុនេះគួរតែចៀសវាងការហាត់ប្រាណនៅខាងក្រៅផ្ទះ និងកាត់បន្ថយការប៉ះពាល់ផ្សែងបារីជាដើម ដើម្បីទប់ទល់នឹងប្រតិកម្មរបស់ផ្លូវដង្ហើម។ ប្រព័ន្ធផ្លូវដង្ហើម ងាយរងបញ្ហាបង្កធ្ងន់ធ្ងរបណ្តាលមកពីអាកាសធាតុត្រជាក់ ។ សីតុណ្ហភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យផ្លូវដង្ហើមត្រូវរួមតូច នាំឱ្យកើតមានអាការមួយចំនួន មានដូចជា ពិបាកដកដង្ហើម សំឡេងដង្ហើមពិបាកស្ដាប់ បង្កើនការផលិតជាតិទឹករងៃ និងក្អក។ល។ ដើម្បីកាត់បន្ថយអាការទាំងនេះ សូមលោកអ្នកដែលជួបបញ្ហាអាចអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម ខណៈអាកាសធាតុត្រជាក់បែបនេះ៖ 1-ហាត់ប្រាណនៅក្នុងផ្ទះ 2-ពាក់ម៉ាស និងពាក់មួកឱ្យជិតត្រចៀក 3-ចៀសវាងការអាំងភ្លើងដែលមានផ្សែង 4-ចៀសវាងកត្តាផ្សេងៗ ដែលនាំឱ្យពិបាកដកដង្ហើម មានជាអាទិ៍ ផ្សែងបារី ផ្សែងភ្នក់ភ្លើង ផ្សែងឡាន ចំហាយគីមី ធូលី … Read More

Apache Struts 2 មានចំណុចខ្សោយធ្ងន់ធ្ងរ

ព័ត៌មានទូទៅ អ្នកស្រាវជ្រាវសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយក្នុងកម្មវិធី Apache Struts 2 ដែលចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2023-50164 និងមានកម្រិតធ្ងន់ធ្ងរខ្លាំងបំផុត។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចប្រើប្រាស់ចំណុចខ្សោយ ដើម្បីប្រតិបត្តិកូដបំពានពីចម្ងាយទៅលើប្រព័ន្ធប៉ះពាល់។ ផលិតផលដែលរងផលប៉ះពាល់ • Apache Struts 2.0.0 – Apache Struts 2.3.37 (លែងទទួលបានការថែទាំ) • Apache Struts 2.5.០ – Apache … Read More

ហេតុអ្វីអ្នកត្រូវការមេធាវី? នៅពេលដែលអ្នកមានបញ្ហាផ្លូវច្បាប់ ជាពិសេសក្នុងករណីព្រហ្មទណ្ឌ អ្នកតែងមានការលំបាកក្នុងការសម្រេចចិត្តថា តើត្រូវរកមេធាវីមកការពារក្តីឱ្យខ្លួនឬយ៉ាងណា?

មែនហើយ សំណួរបន្ទាប់ច្បាស់ជាអ្នកគិតដល់ខ្ទង់ចំណាយដែលអ្នកយល់ថាជាបន្ទុក ព្រោះអ្នកអាចកំពុងជួបប្រទះការខ្វះខាតផ្នែកហិរញ្ញវត្ថុផងដែរ។ ក្នុងរឿងព្រហ្មទណ្ឌ អ្នកអាចត្រូវបានកាត់ក្តីឱ្យមានទោសឬគ្មានទោស។ ក្នុងករណីមានទោស គឺត្រូវកំណត់នូវទោសដែលអាចត្រូវជាប់ពន្ធនាគារ ឬ ត្រូវពិន័យជាប្រាក់។ រីឯករណីរដ្ឋប្បវេណីវិញ អាចត្រូវបានកំណត់លើសំណងនិងការខូចខាតជាប្រាក់។ ក្នុងករណីរដ្ឋប្បវេណី មានមេធាវីមួយចំនួន មិនយកថ្លៃសេវាមុន ដែលអាចជាការព្រមព្រៀងមួយជួយសម្រួលអ្នក ប្រសិនបើអ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅពេលអ្នកឈ្នះក្តី ហើយទទួលបានសំណង ទើបអ្នកប្រគល់ចំណែកថ្លៃសេវាមេធាវីទៅមេធាវី។ ជាទូទៅ ការចំណាយលើសេវាមេធាវី អាចមានតម្លៃខ្ពស់ដែលអាចធ្វើឱ្យអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ១០យ៉ាង ដែលអ្នកគួរពិចារណាដើម្បីជ្រើសរើសយកមេធាវីណាម្នាក់មកការពារក្តីឱ្យអ្នកក្នុងករណីដែលអ្នកប្រឈមនឹងបញ្ហាផ្លូវច្បាប់៖ ១. ច្បាប់មានលក្ខណៈស្មុគស្មាញ បើអ្នកគ្មានជំនាញច្បាប់ ហើយគ្មានជំនាញជាមេធាវីផងនោះ អ្នកអាចនឹងពិបាកយល់ និងពិបាកធ្វើឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។ … Read More

✍️និយមន័យនៃពាក្យ​ ដូចមានខាងក្រោម៖

១.ព្រះរាជក្រម ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងត្រួតពិនិត្យដោយព្រឹទ្ធសភារួចហើយ។ ២.ព្រះរាជក្រឹត្យ ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្រ្តីជាន់ខ្ពស់។ ៣.អនុក្រឹត្យ ជាសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិដែលចេញដោយនាយករដ្ឋមន្រ្តី ឬរាជរដ្ឋាភិបាល។ ៤.ប្រកាស ជាសេចក្តីសម្រេចរបស់ក្រសួងឬអន្តរក្រសួងជាអង្គការនីតិប្រតិបត្តិ។ ៥.សេចក្តីសម្រេច ជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនិងច្បាប់ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្ត ក្រុងជាដើម។ ៦.សារាចរ ជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយដែលខ្ពស់ជាង។