សមាគមកាយឫទ្ធិនារីកម្ពុជា ប្រគល់អំណោយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ឯកឧត្តម ឃួង ស្រេង បានថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ពីសមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ … Read More