ធុរជនជប៉ុន៖ សម្ដេចធិបតីបង្ហាញពីអំណោយផលនៃច្បាប់វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។​ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតីក្នុងជំនួបនេះ ដោយបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម … Read More

អាជ្ញាធរជាតិអប្សរា សេចក្ដីប្រកាសព័ត៌មាន ឆ្លើយបំភ្លឺវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញ ទំនាក់ ទំនងសង្គម

📢 អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាប ថា៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញ ទំនាក់ ទំនងសង្គម នូវខ្លឹមសារស្តីពី “អង្គការលើកលែងទោសអន្តរជាតិ ស្ទើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ” លេខ៖ ៦៨៨/២៣ រប.សបក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

📢រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លេខ :០១០/២៣ សណន.អ ចុះកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

និយ័តករទូរគមនាគមន៍កម្ពុជា

📢បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ទស្សនកិច្ច ផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា៖ អញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More

ដើម្បី​ជំរុញការផ្តល់​ព័ត៌មាន​អំពី​ស្ត្រី និងសិទ្ធិ​មនុស្ស​កាន់តែទូលាយ WMC ដាក់ឱ្យប្រើAPPថ្មី

ភ្នំពេញ៖ តាមការមើលឃើញ ពលរដ្ឋភាគច្រើនងាកទៅប្រើប្រាស់ស្មាតហ្វូន ជាមធ្យោបាយទទួលព័ត៌មាន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជម្រុញការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្សនៅកម្ពុជា។ បើតាមលោក គីម ចាន់ចាវ រាយការណ៍ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈប្រជាពលរដ្ឋជាច្រើនងាកមកប្រើប្រាស់ទូរសព្ទស្មាតហ្វូន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី។ កម្មវិធីសម្ពោធ អ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មីនេះត្រូវបានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់វេ ភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ហួត … Read More

ការចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ រវាងក្រសួងអប់រំ និងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន ក្នុងទីក្រុងបាម៉ាកូ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន ក្នុងទីក្រុងបាម៉ាកូ ប្រទេស​ម៉ាលី នារសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ ដែលផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ ការបង្រៀនខាងផ្នែកវិធីសាស្ត្រនៃការបង្រៀន បច្ចេកវិទ្យា ការបណ្តុះបណ្តាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងការបណ្ដុះបណ្តាលសិស្សជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី … Read More

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ  នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ … Read More

សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សភាប្រជុំអនុម័ត

ភ្នំពេញៈ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅ​វិមានរដ្ឋសភា ដើម្បីអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាង​ច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្ត​សម័យប្រជុំរដ្ឋសភា​លើកទី១ នីតិកាលទី៧។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី​ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ … Read More