ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ចំនួន ០៤រូប (ផុតកំណត់៖ ១០ មករា ២០២៤)

ឱកាស ! សេចក្តីជូនដំណឹង របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខ៖ ០០៤/២៤ កអក ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ចំនួន ០៤រូប (ផុតកំណត់៖ ១០ មករា ២០២៤) ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ខណៈប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការបន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលចុងខែសីហា ឆ្នាំ២០២៣។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ … Read More

មន្ទីរពេទ្យកាល់ម៉ែត៖ ជ្រើសរើស វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា ជាច្រើននាក់

ដំណឹងជ្រើសរើសបុគ្គលិករបស់ មន្ទីរពេទ្យកាល់ម៉ែត លេខ៖ ៧៥០៧/៧៥០៨កម/២០២៣ ស្តីពី ការជ្រើសរើស វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា ជាច្រើននាក់ ដែលមានលក្ខណសម្បត្ដិ ដូចដែលបានភ្ជាប់ជូន ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ អញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយសមាជិក សមាជិកា

ទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានិងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកាទាំងអស់ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១-ការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ … Read More

លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង

ព្រៃវែង៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. … Read More

លោក ហម សុវណ្ណរិទ្ធ ដកតំណែង ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយស័ក្តិ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងលោកវរសេនីយ៍ទោល ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ពោលពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ បន្ថែមពីនេះ ផ្ទេរដោយបង្ខំឲ្យមកបម្រើការងារ ជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។មូលហេតុដកតំណែង ដោយសារលោកហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងចំនួន៣ជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល

ឱកាស! សេចក្តីជូនដំណឹង របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងចំនួន៣ជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អាជ្ញាធរជាតិអប្សរា៖ ជ្រើសរើសបុគ្គលិក ភ្នាក់ងារទេសចរ ចំនួន០៩រូប ឲ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌

ដំណឹងជ្រើសរើសបុគ្គលិក របស់ អាជ្ញាធរជាតិអប្សរា លេខ៖ ០១៤ រប.សជណ ស្តីពី ជ្រើសរើសបុគ្គលិក ភ្នាក់ងារទេសចរ ចំនួន០៩រូប ឲ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ បន្ថយ និងដកហូតឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២៤/០២៣ ស្តីពី បន្ថយនិងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖