ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ អញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយសមាជិក សមាជិកា
ទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានិងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកាទាំងអស់ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
១-ការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
២-ការណែនាំអំពីរបៀបរបបការងារ។
៣-ការត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់ផ្តើមអនុវត្តយុទ្ធនាការ៕