ឆ្នាំ២០២៣ ការងារវិស័យទឹកស្អាត និងអនាម័យជនបទ ខេត្តពោធិ៍សាត់សម្រេចបានជិត ៩០%
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ដោយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) ។ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីលោក ខែម សុខុន ប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។ គោលបំណងនៃកិច្ចប្រជុំនេះ … Read More