ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានដាក់បញ្ហាធំៗចំនួន៦ ជាជំងឺសង្គមដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានកំណត់មុខសញ្ញាអនុវត្តកម្ចាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ។ ជំងឺសង្គមទាំង៦នេះរួម -បញ្ហាគ្រឿងញៀន -ចរាចរណ៍ -ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ -អំពើជួញដូរមនុស្សគ្រប់ប្រភេទ -ការគ្រប់គ្រងក្រុមក្មេងទំនើង -បញ្ហាតាមព្រំដែនទាំងគោក និងទឹកជាប់ជាមួយប្រទេសជិតខាង។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា មានបញ្ហាច្រើនក្នុងសង្គម តែជាជំហានៗក្រសួងមហាផ្ទៃចាប់យកបញ្ហាទាំង៦នេះធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។ … Read More