ព័ត៌មានជាតិ
ព្រះរាជក្រឹត្យ៖ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ទយុត្តិធម៌។
ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខ នស/រកត/១២២៣/២៦៨២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ទយុត្តិធម៌ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
សម្តេចធិបតី ណែនាំឱ្យបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជា នៅវិមាននយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា និងបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជានៅវិមាននយោបាយឈ្នះ ឈ្នះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះទាំងអស់ ជាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ … Read More
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ វិមាននយោបាយឈ្នះ ឈ្នះ បានតម្កល់ទុកតឹកតាងជាប្រវត្តិសាស្ត្រដល់ខ្មែរជំនាន់ក្រោយ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ជាពិសេសទុកជាតឹកតាងប្រវត្តិសាស្រ្ដ សម្រាប់កូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះដោយបាន អបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។ សម្តេចធិបតី ហ៊ុន … Read More
ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
ព្រះវិហារ៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ ឯកឧត្តម ទី សុវិនថាល់ … Read More
សម្ដេចតេជោ ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស លើនាវាទៅជាយ៉ាងណា?
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើសិនជាកាលពី៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្សនៅលើនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន? រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។ … Read More
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ៖ ក្រមសីលធម៌ចៅក្រម។
បោះពុម្ភផ្សាយដោយតុលាការកំពូល របស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តីពី ក្រមសីលធម៌ចៅក្រម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៧ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖