ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តសហការធានាសន្តិសុខនៃការបោះឆ្នោតឱ្យបានល្អជាមួយ គ.ជ.ប
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More