កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន១នាក់រួមទាំងកាំបិតខ្វែវមួយដើមនាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!

ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០១នឹង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ១០ នាក់ ដឹកនាំ ដោយ លោកវរសេនីយ៍ទោ ពេជ្រ វុត្ថា មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ ក៏បានធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន ០១ នាក់ មានឈ្មោះ វង់ ម៉ាឡេ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ត្រង់ចំណុចខាងត្បូងភ្លើងស្តុប បុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបុរីសានកូ (ភូមិសង្កាត់កើតហេតុខាង លើ) ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថាជនសង្ស័យ បានជិះម៉ូតូ ១ គ្រឿង ម៉ាក Zoomer ពណ៌
ក្រហម ស្លាកលេខ កំពត 1Q -7758 អូសកាំបិតខ្វែវ ១ ដើម លើដងផ្លូវ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ធ្វើការឃាត់ខ្លួនពេលកំពុងល្បាតចល័ត្ននៅពេលរាត្រី
បច្ចុប្បន្ន៖ជនសង្ស័យ រួមទំាងវត្ថុតាង(ម៉ូតូ ១ គ្រឿង និងកាំបិតខ្វែវ ១ ដើម ) ត្រូវបានប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង ០២នឹង១៦ នាទីនៅចំណុចកើតហេតុខាងលើ ដើម្បីបន្តអនុវត្តន៍តាមនីតីវិធី។