ស្ថានភាពតំបន់ និងពិភពលោកកំពុងស្មុគស្មាញ នាយឧត្តមសេនីយ៍ ទៀ សីហា ថា កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងប្រតិបត្តិការវិស័យការពារជាតិ។

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ក្នុងស្ថានភាពតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ សំដៅធានាសុខប្រទេសនីមួយៗ ។ ថ្លែងក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ដ្រីលើកទី១ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការប្រទេសទាំងបី … Read More

ធនាគារជាតិនៃកម្ពុជា៖ ការរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប។

សារាចរណែនាំ របស់ ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០២៣-០០១ ស្តីពី ការរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Instruction B7-023-001 on Loan Restructuring for Tourism Sectors in Siem Reap dated 23 Nov 2023. 

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតីមិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ … Read More

«រាត្រីចងចាំ» ក្រសួងវប្បធម៌ប្រារព្ធ អបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សៀមរាប៖ «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធីនេះឡើង ដើម្បីអបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) (រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)។ តាមរយៈទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យនៃមហាព្រឹត្តិការណ៍ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សេចក្តីជូនដំណឹង របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋសភា៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ទស្សនកិច្ចទៅវៀតណាម សម្រេចលទ្ធផលធំធេងទាំងនយោបាយ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ … Read More

សម្ដេចធិបតី មានប្រសាសន៍៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់រាល់ការវិនិយោគទាំងថ្មី និងមានស្រាប់នៅកម្ពុជា។

វៀតណាម៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ … Read More

សម្តេចធិបតី មានប្រសាសន៍ថា ជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប ជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ

វៀតណាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ … Read More