កម្ពុជាបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

សៀមរាប៖ ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ពិធីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន … Read More

សម្តេចធិបតី ថ្លែងអំណរគុណ៖ ការមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ពលរដ្ឋ និងនិស្សិតខ្មែរនៅទ្វីបអឺរ៉ុប

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅទ្វីបអឺរ៉ុប ដែលបាននាំគ្នាយ៉ាងច្រើនកុះករ មកទទួលស្វាគមន៍នូវវត្តមានរបស់សម្ដេចធិបតី និងលោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

ក្រសួងមហាផ្ទៃ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញនាយរងការិយាល័យគ្រឿងញៀន នៃស្នងដ្ឋាននគរបាលខេត្តត្បូងឃ្មុំម្នាក់

ប្រកាស របស់ ក្រសួងមហាផ្ទៃ លេខ៖ ០៨៤ ប្រក ស្តីពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញនាយរងការិយាល័យគ្រឿងញៀន នៃស្នងដ្ឋាននគរបាលខេត្តត្បូងឃ្មុំម្នាក់ ចេញពីក្របខ័ណ្ឌ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១២២៣/២៦៨២ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖