សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ពីប្រទេសអូស្ត្រាលី បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យរយៈពេលមួយសប្ដាហ៍។ ទន្ទឹមនឹងការឯកភាពពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូបានទស្សនកិច្ចផ្ទាល់នៅទីតាំងមួយចំនួន ដើម្បីច្បិចយកបទពិសោធល្អៗនៃការអនុវត្តការងារជំនាញរបស់អង្គភាព និងមន្ត្រីអូស្ត្រាលី មកធ្វើជាធាតុចូលនៃកំណែទម្រង់ ពិសេសកិច្ចការអន្តោប្រវេសន៍។ នាព្រឹកថ្ងៃទី១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី … Read More

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅលោក David Hutt ថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយចេញនូវព័ត៌មានសំខាន់ៗ ដើម្បីឆ្លើយតបប្រាប់ទៅកាន់លោក David Hutt អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ឲ្យដឹងថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ នេះបើយោងតាមសារសម្តេចតេជោ បង្ហោះនៅលើបណ្តាញសង្គមនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសរសេរថា÷ បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។ បើយោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មួយត្រីមាសកន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងសកម្មកម្លាំង កាយចិត្ត … Read More

សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចិត្តមិនចូលរួមសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា, សូមកុំទម្លាក់កំហុសឱ្យចិន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងបែបនេះ តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់ នាយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ សំណេរទាំងស្រុង មានខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ … Read More

ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ​ល់​ប្រជាពលរដ្ឋក​ម្ពុ​ជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។ បើតាមលទ្ធផលនៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មា​​នរយៈពេលជាង ៥០ឆ្នាំ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត

ភ្នំពេញ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ក្នុងផេកផ្លូវការរបស់ឯកឧត្តម ដោយជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។ ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក … Read More

សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបានការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ

ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More