មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំជាមួយ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្ដីសម្រេច របៀបរបបការងារ និងបែងចែកភារៈកិច្ច លេខៈ ៤៦២១ សសរ

📢 កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចស្តីពី របៀបរបបការងារ និងបែងចែកភារៈកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លេខៈ ៤៦២១ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់បក្សមិនមានអាសនៈក្នុងរដ្ឋសភា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ

ភ្នំពេញៈ  ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​អាច​ចូលរួម​ដោយ​ឈរលើ​គោល​ការ​ណ៍​ស្ម័គ្រចិត្ត និង​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​នេះ​ ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា។ ​ព្រះរាជក្រឹត្យ​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​មាន ​៧ ​ជំពូក និង ​២១ មាត្រា ដោយបាន​ឡាយព្រះហស្ថលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​​ថ្ងៃទី​ ២៦ ខែសីហា និង​ទើប​ចេញផ្សាយ​នាពី​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២៣​។ ​ព្រះរាជក្រឹត្យ​លើក​ឡើង​ថា គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី … Read More

រដ្ឋសភាប្រកាសព័ត៌មានលទ្ធផល សម័យប្រជុំសភាលើកទី១ នីតិកាលទី៧

📢 នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាពបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៧។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

សម័យប្រជុំលើកទី១ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- … Read More

យុវជនម្នាក់ ត្រូវ៥កំផ្លៀង ឥឡូវស្គាល់មុខអ្នកគ្រូពេទ្យ ទះកំផ្លៀង

ភ្នំពេញ៖ ជាថៅកែ​គ្លីនិក​មួយកន្លែង​នៅ​សង្កាត់​ទទួលសង្កែ​ ១​ ខណ្ឌ​ ឬស្សីកែវ​ លោកស្រី​ អយ​ ឆវឌ្ឍនី​ អាយុ​ ៣៨​ ឆ្នាំ​ កំពុងរងការប្ដឹង​បក​ពី​ យុវជនមួយរូបឈ្មោះ​ ហឿន​ សុខរតណី​ អាយុ​ ១៩​ ឆ្នាំ​ បន្ទាប់​ពី​លោកស្រី​បានប្រើហិង្សា​(​ ទះ៥កំផ្លៀង​ )​ ព្រោះតែខឹង​យុវជន​រូប​នេះ​បេីកបរ​ម៉ូតូ​ធ្វេសប្រហែស​ប៉ះកាងរថយន្ត​ Lexus 570 សេរី​ឆ្នាំ​ ២០១១​ ឡើង​សេរី​ គូរូ​ ពណ៌ខ្មៅ​ បណ្ដាល​ឲ្យ​ដាច់​ថ្នាំ​កាង​បន្តិច​បន្តួច​ … Read More

ការដាក់បញ្ហា៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានដាក់បញ្ហាធំៗចំនួន៦ ជាជំងឺសង្គមដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានកំណត់មុខសញ្ញាអនុវត្តកម្ចាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ។ ជំងឺសង្គមទាំង៦នេះរួម -បញ្ហាគ្រឿងញៀន -ចរាចរណ៍ -ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ -អំពើជួញដូរមនុស្សគ្រប់ប្រភេទ -ការគ្រប់គ្រងក្រុមក្មេងទំនើង -បញ្ហាតាមព្រំដែនទាំងគោក និងទឹកជាប់ជាមួយប្រទេសជិតខាង។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា មានបញ្ហាច្រើនក្នុងសង្គម តែជាជំហានៗក្រសួងមហាផ្ទៃចាប់យកបញ្ហាទាំង៦នេះធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។ … Read More

ការប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប … Read More

ទីស្តីការគណៈមន្រ្តី សេចក្តីសម្រេច ការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ច របស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី

📢 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ សេចក្តីសម្រេចស្តីពី ការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ច របស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី លេខ: ៤០ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖