សារដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ

ភ្នំពេញ​៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន ដោយយោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ។ សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន … Read More

ខណៈក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌ជូនសម្ដេច សម្តេចតេជោ សម្រេចមកប្រើប្រាស់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម facebook ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយ twitter, YouTube, TikTok, Telegram, Instagram, បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា … Read More

១ម៉ឺនបាត មុនថ្ងៃសង្រ្កាន្តឆ្នាំថ្មី អាយុ១៦ឆ្នាំឡើងគ្រប់គ្នានឹងទទួលបាន

ថៃ៖ រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន បានរំពឹងលើការសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ និងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។ គណបក្សភឿថៃសន្យាដល់ប្រជាជន មានគោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាមានការសន្យាមួយក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។ យ៉ាងណា រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។ លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ នេះយោងតាមនាយករដ្ឋមន្ត្រីថ្មី ។ … Read More

កិច្ចសហប្រតិបត្តិការ ក្រសួងអប់រំ បានផ្ដល់ទៅ សាលារៀននៅប្រទេសម៉ាលី ជាមួយស្តង់ដាសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ Ms EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយកសាលា Samdech Hun Sen School … Read More

រដ្ឋបាលខេត្តមណ្ឌលគិរី ជូនដំណឹងផ្អាកបណ្តោះអាសន្នផ្លូវជាតិ៧

📢 នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន ចំពោះរថយន្តធន់ធ្ងន់គ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវជាតិ លេខ ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ កំណត់គោរមងារជា “សម្តេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ កំណត់គោរមងារជា “សម្តេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ ដែលមានមុខដំណែងជា: ១-ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ២-ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៣-នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមនៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមហ្សង់ ហ្រ្វង់ស័រ តាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន សប្តាហ៍ក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់ថា ថ្ងៃចន្ទទី០៤ ខែកញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ … Read More

គ្រោះថ្នាក់ចរាចរណ៍ពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅស្រុកសាមគ្គីមុនីជ័យ កម្មករ កម្មារិនី ប្រមាណ៥១នាក់ បានរងរបួស

កំពង់ស្ពឺ៖ កម្មារិនីចំនួន៦៣នាក់ យ៉ាងហោចណាស់៥១នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជិះរថយន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូ  ត្រង់ចំណុចភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ មុនកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរដោយឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បើតាមនគរបាលមូលដ្ឋាន បានឱ្យដឹង។ ឃើញថា … Read More