តើស្ថាប័នជាតិគ្រប់គ្រងវិស័យអាកាសចរស៊ីវិលនៅកម្ពុជាយ៉ាងណា?
បច្ចុប្បន្ននេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងវិស័យអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានមុខងារ និងភារកិច្ចដូចតទៅ៖ រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីវិស័យអាកាសចរស៊ីវិល ដោយរៀបចំគោលការណ៍ ច្បាប់ និងសហការជាមួយស្ថាប័ននានា ដើម្បីអភិវឌ្ឍវិស័យអាកាសចរស៊ីវិល ចងក្រង និងរៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធដល់ការគ្រប់គ្រងអាកាសចរស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងតាមដានលើការអនុវត្ត ធានាផ្តល់សេវាកម្មលើការងារត្រួតពិនិត្យចរាចរដែនអាកាស គ្រប់គ្រងការប្រើប្រាស់ដែនអាកាស ទូរគមនាគមន៍អាកាសចរណ៍ កំណត់តំបន់ហាមឃាត់ ធានាសេវាកម្មឧតុនិយមអាកាសចរស៊ីវិល និងសេវាកម្មផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល … Read More