គោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិនេះ
ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ជាគោលដៅលើកកម្ពស់លទ្ធភាពការធ្វើអាជីវកម្មគ្រប់ប្រភេទ ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបានហិរញ្ញប្បទានផ្សេងៗ។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា បានលើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភវិឌ្ឍសេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។ លោកជំទាវ លើកឡើងថា … Read More