រដ្ឋបាលក្រុងព្រះសីហនុ សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្ដោយផ្លូវលេខ៨០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

📢សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ លេខ: ០១០/២៣ ស.ជ.ណ.កសន ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្ដោយផ្លូវលេខ៨០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធដា សេចក្ដីណែនាំ ការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា (Commercial Invoice}

📢សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដាលេខ: ៣៣៣០៤ អពដ ស្តីពី ការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា (Commercial Invoice} ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

តើស្ថាប័នជាតិ​គ្រប់គ្រងវិស័យអាកាសចរស៊ីវិល​នៅកម្ពុជាយ៉ាងណា?

បច្ចុប្បន្ននេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់បេសកកម្ម​ឲ្យដឹកនាំ​ និងគ្រប់គ្រងវិស័យអាកាសចរស៊ីវិល​នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានមុខងារ និងភារកិច្ចដូចតទៅ៖ រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីវិស័យអាកាសចរស៊ីវិល ដោយរៀបចំគោលការណ៍ ច្បាប់ និងសហការជាមួយស្ថាប័ននានា ដើម្បីអភិវឌ្ឍវិស័យអាកាសចរស៊ីវិល ចងក្រង និងរៀបចំតាក់តែង​ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិ ដែល​ពាក់ព័ន្ធ​ដល់ការ​គ្រប់គ្រង​អាកាសចរ​ស៊ីវិលជាតិ​និងអន្តរជាតិ ព្រមទាំងតាមដានលើការអនុវត្ត ធានាផ្តល់​សេវាកម្ម​លើការងារ​ត្រួតពិនិត្យ​ចរាចរ​ដែនអាកាស គ្រប់គ្រង​ការប្រើប្រាស់​ដែនអាកាស ទូរគមនាគមន៍​អាកាសចរណ៍ កំណត់​តំបន់ហាមឃាត់ ធានាសេវាកម្ម​ឧតុនិយម​អាកាសចរស៊ីវិល និង​សេវាកម្មផ្សេងៗ​ទៀត​ដែលជាសមត្ថកិច្ចរបស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល … Read More

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ វិធានការណ៍បញ្ចប់ការយកកម្រៃក្រៅផ្លូវការពីពលករឆ្លែងដែន

ភ្នំពេញ៖ ឯកឧតម្តម នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំសមត្ថកិច្ចតាមព្រំដែនទាំងអស់​ លុបបំបាត់បាតុភាពអសកម្មដែលបង្កការលំបាកដល់ពលករខ្មែរ រាល់ពេលធ្វើដំណើរចេញ-ចូល។ ក្នុងកិច្ចប្រជុំគណៈកម្មការ ការណែនាំនេះបានធ្វើឡើងចំពោះកិច្ចជាលើកដំបូង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ថ្លែងទៅកាន់អង្គប្រជុំដែលរួមមានទាំងអភិបាលខេត្តតាមព្រំដែន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ឱ្យចេញការណែនាំ និងតាមដានការអនុវត្តឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យសមត្ថកិច្ចតាមច្រកទ្វារព្រំដែន កែប្រែឥរិយាបថបំពេញការងារ។ ក្នុងនោះឯកឧត្តមបានណែនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដំណើររបស់ពលករចំណាកស្រុក ព្រោះកន្លងទៅមានការរិះគន់ជាបុគ្គល ពាក់ព័ន្ធការទទួលកម្រៃក្រៅផ្លូវការពីពលករ។ … Read More

រដ្ឋមន្ត្រីក្រសួងធម្មការ៖ ស្នើរៀបចំវាយគង ជួង រគាំង ទូងស្គរ សម្រាប់ថ្ងៃទី២០-កញ្ញា ដើម្បីអបអរសាទរអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តក្របខណ្ឌទូទាំងប្រទេស ស្តីពីការរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ … Read More

សម្តេច​ធិបតី បានប្តេជ្ញាកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតមួយ» នាទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ “ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន … Read More

សម្ដេចតេជោ អបអសាទរ រមណីយដ្ឋានប្រាសាទកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ»។ សម្ដេចតេជៅបញ្ជាក់ថា … Read More

សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កានៅប្រទេសចិន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល រួមពិព័រណ៍ ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន     រយៈពេល ៤ថ្ងៃ។

នាថ្ងៃទី២២កញ្ញាខាងមុខនេះ ប្រាសាទអង្គរវត្តមនឹងមានព្រះអាទិត្យរះចំកំពូលកណ្ដាល

សៀមរាប៖ សមរាត្រីរដូវវស្សា ឬព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។ សមរាត្រីរដូវវស្សា គឺជាវេលាពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅក្នុងខែមីនា និងខែកញ្ញា៕