បញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាប្តេជ្ញាដោះស្រាយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណ

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសម្រេចបាន បានសង្កត់ធ្ងន់ថា ថ្វីបើប្រទេសកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែកម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រដ្ឋមន្រ្តីបរិស្ថានរូបនេះ បានលើកឡើងបញ្ហាការប្រែប្រួលអាកាសធាតុនេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម បញ្ជាក់ទៀតថា កម្ពុជាកំពុងដាក់ចេញនូវប្រតិបត្តិការដោះស្រាយបញ្ហាអាកាសធាតុជាបន្តបន្ទាប់ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ … Read More

បញ្ជីឈ្មោះប្រឡងបាក់ឌុប

ញ្ជីឈ្មោះប្រឡងបាក់ឌុប បេក្ខជនចាប់ផ្ដើមចុះពិនិត្យ សម័យប្រឡង ៖០៦ វិច្ឆិកា ២០២៣ នៅតាមមណ្ឌលប្រឡងនាថ្ងៃនេះ នៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទផ្សាយ នាព្រឹកថ្ងៃអាទិត្យនេះ ។ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ … Read More

ការពង្រីកផ្សារទំនើប អ៊ីអន ម៉ល លោក កើត ឆែ ថាក្លាយជាជម្រើសថ្មី មួយទៀត សម្រាប់ពលរដ្ឋ នៅភាគខាងកើត រាជធានីភ្នំពេញ

ភ្នំពេញ៖ អភិបាលស្តីទីរាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងថា ការបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ខណៈផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ នៅភាគខាងកើត រាជធានីភ្នំពេញ ។ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ … Read More

សម្តេចធិបតី៖ អញ្ជើញសម្ពោធស្ពានបេតុង ខ្សែកាបកោះនរា-កោះពេជ្រ នាថ្ងៃទី១៥វិច្ឆិកា

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការលើកឡើង របស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ អគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ៕   … Read More

ព្រះរាជាខ្មែរថ្លែងអំណរគុណជប៉ុនដែលជួយអភិរក្សប្រាសាទអង្គរវត្តនិងជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

សៀមរាប៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានព្រះរាជបន្ទូលថា រដ្ឋាភិបាលជប៉ុនមិនត្រឹមតែជួយជួសជុល អភិរក្សនូវប្រាសាទអង្គរវត្ត និងប្រាសាទនានារបស់ខ្មែរប៉ុណ្ណោះទេ ព្រមទាំងបានជួយផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរនៅលើឆាក អន្តរជាតិផងដែរ ។ មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង បានលើក ឡើងថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគំាទ្រលើការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលនៅក្នុងរមណីយដ្ឋានអង្គរឲ្យប្រព្រឹត្តទៅដោយចីរភាពតាំងពីដើមរហូតមក ។ … Read More

នាវាទេសចរណ៍បរទេស ចូលចតធ្វើទស្សនកិច្ច ផ្ទុកមនុស្សជាង ១.០០០នាក់ នៅខេត្ដព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស ០១គ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ១.៣៣៧ នាក់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ២ថ្ងៃ និង១យប់ (ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣) ។ នាវានេះ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី ៩៤) និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ … Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ … Read More

ព្រះរាជក្រឹត្យ ៖ តែងតាំង និងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកត/ ១០២៣/២៣៤៨ ស្តីពី តែងតាំង និងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ប្រជុំរៀបចំការពារ និងដោះស្រាយបញ្ហានានាក្នុងការប្រឡងបាក់ឌុប របស់រដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យកម្លាំងនគរបាលទាំងអស់ ពិសេសកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ដាច់ខាតមិនឱ្យដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនោះទេ តែត្រូវសម្រួលចរាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា ។ នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ … Read More