បញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាប្តេជ្ញាដោះស្រាយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណ
ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសម្រេចបាន បានសង្កត់ធ្ងន់ថា ថ្វីបើប្រទេសកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែកម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រដ្ឋមន្រ្តីបរិស្ថានរូបនេះ បានលើកឡើងបញ្ហាការប្រែប្រួលអាកាសធាតុនេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម បញ្ជាក់ទៀតថា កម្ពុជាកំពុងដាក់ចេញនូវប្រតិបត្តិការដោះស្រាយបញ្ហាអាកាសធាតុជាបន្តបន្ទាប់ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ … Read More