ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

📢 កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល១៥រូប

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥ រូប សម្រាប់នីតិកាលទី៧ នេះរដ្ឋសភា នស/រកត ០៨២៣/២០៧៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ព្រះរាជក្រឹត្យ_មេធាវី_Gov_27082023

ទីស្តីការគណៈមន្រ្តី សេចក្តីប្រកាសបដិសេធព័ត៌មាន លេខពិសេស

📢 នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ លេខៈ ពិសេស លើការផ្សាយរបស់ ” វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ ” ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ OCM_Press-Release╏27082023  

មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័លុយដុងក្លែងក្លាយ

ក្រចេះ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័ក្លែងក្លាយ(លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាប ។ ក្នុងពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរ យកប្រាក់ដុល្លានិងប្រាក់រៀលខ្មែរពិតប្រាកដនៅតាមទីតាំងវេលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើក។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅបន្តតាមនីតិវិធី។(សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់)

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចចាត់តាំងរដ្ឋលេខាធិការប្រចាំការតាមបណ្តាក្រសួងទាំងអស់

📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងរដ្ឋលេខាធិការប្រចាំការ តាមបណ្តាក្រសួងទាំងអស់នៅអាណត្តិទី៧នេះ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៥៤រូប ក្នុងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ ដំឡើង តែងតាំង និងផ្តល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ៥៤រូប នស/រកត ០៨២៣/២០៤១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៣៦៣រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៣៦៣រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល នស/រកត ០៨២៣/២០៥៦ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នស/រកត ០៨២៣/២០៣៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រវត្តិនៃការសិក្សារ

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តមកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តមបានរៀបការជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។ – នៅឆ្នាំ១៩៨០-១៩៩០៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា … Read More