G7 មិនអាចសម្រេចចិត្ត ចុងក្រោយក្នុងកិច្ចប្រជុំ លើទ្រព្យសម្បត្តិរុស្សី ដែលបង្កកនោះឡើយ

បរទេស៖ លោក Giancarlo Giorgetti រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី បានប្រកាស កាលពីថ្ងៃសៅរ៍ថាកិច្ចប្រជុំ G7 នៅមិនទាន់អាចឈាន ដល់ការឯកភាពគ្នា អំពីរបៀបប្រើប្រាស់ប្រាក់ចំណូល ដែលបង្កើតដោយទ្រព្យបង្កក របស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានឃាំងទុក នៅបរទេស ដើម្បីជួយអ៊ុយក្រែននោះទេ នេះបើយោងតាមការចេញផ្សាយរបស់ RT ។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីតាលី កាន់តំណែងជាប្រធានក្រុមនៅឆ្នាំនេះ ហើយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុង Stresa ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល លោក Giorgetti បាននិយាយថា ក្រុមនេះបានធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហា ទ្រព្យសម្បត្តិរបស់រុស្ស៊ី ប៉ុន្តែ មិនទាន់បញ្ចប់នៅឡើយទេ ចំពោះ ដំណើរការនេះទេ ព្រោះវានៅតែ បង្ហាញពីបញ្ហាបច្ចេកទេស និងច្បាប់សំខាន់ៗផ្សេងទៀត។

គិតមកទល់ពេលនេះ ពោលគឺតាំងតែ ពីពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន នៅដើមឆ្នាំ២០២២បណ្តាប្រទេសលោកខាងលិច បានរារាំងទ្រព្យសម្បត្តិ ប្រហែល៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាល របស់រុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ៕ ប្រភព៖ RT News