ចង់ចេញរកស៊ីវិស័យកាហ្វេ និង សាឡន តែគ្មានជំនាញ វិទ្យាស្ថាន១កន្លែងនេះ មានបង្រៀនឥត.គិតថ្លៃ

វិស័យកាហ្វេនិងវិស័យសាឡន គឺជាវិស័យមួយដែលកំពុងតែមានអ្នកចង់បណ្តាក់ទុនរកស៊ីជាច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺពួកគាត់ពិបាកនៅក្នុងការរកកន្លែងបណ្តុះបណ្តាលជំនាញមួយដែលមានជំនាញច្បាស់លាស់ និងចំណាយប្រាក់កាសអស់តិចហើយរៀនចប់អាចចេញធ្វើការរកស៊ីបាន។ ប៉ុន្តែលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងជ្រើសរើស សិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញ ឆុងកាហ្វេ និង សម្អាងកាយ(សាឡន)។ ក្រៅពីជំនាញទាំងពីរនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក៏មានវគ្គបណ្តុះបណ្តាលទៅលើជំនាញផ្សេងៗទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ​ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង … Read More

ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ … Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក … Read More

ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ តាមរបាយការណ៍បឋមរបស់យោធភូមិភាគទី៣បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យយោធិនចំនួន ២០នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺចំនួន ៥នាក់។

តាមរបាយការណ៍យោធិន១៥នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ។ តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ទី១ វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង, ទី២ វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស, ​ទី៣ អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស, ទី៤ អនុសេនីយ៍ទោ សាត់ ងឿន ជ.ដឹកជញ្ជូនការិយាល័យទី៤ ទី៥ អនុសេនីយ៍ទោ លឿន សុខណា មេបញ្ជាការរង អ.ធំការពារអាកាស … Read More

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី…

បន្ទាយមានជ័យ៖ ដោយទទួលបានការឣនុញ្ញាត្តិ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី​ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កំពុងដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលទៅដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញសកម្មភាពក្រុមជនសង្ស័យឆក់ទូរសព្ទពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះកំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីងហើយបុកម៉ូតូក្រុមជនសង្ស័យបណ្ដាលឱ្យដួល ស្របពេលនោះកម្លាំងរបស់លោកបានជួយធ្វើឣន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់តែម្ដង។ … Read More

មន្ត្រីជំនាញបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ២៣១នាក់ ពាក់ព័ន្ធបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ

នៅថ្ងៃទី ២១ មេសា ២០២៤ នាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចអតីតកាសីណូ ភែរីដល អាយលែន និងត្រូវបានបណ្តេញជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ១០៨នាក់ ស្រី១៦នាក់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចសណ្ឋាគារធាន អី … Read More

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី​រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី!!!

បន្ទាយមានជ័យ៖ វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លឹប​ Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាតព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៥នាក់ ៖​ ១-ឈ្មោះ ខិញ សុភា ហៅ គោ … Read More

ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំ សម្រាប់អ្នកសារព័ត៌មាន។

ការអំពាវនាវនេះ ដោយសារមួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅលើស្ត្រីម្នាក់នៅក្នុងបុរីមួយស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក.អ.ក ចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យ ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ដឹកនាំកម្លាំង ជួបសំណេះសំណាល ជាមួយភាគីទាហាន (ព្រាន) ឈុតខ្មៅថៃ នៃកងអនុសេនាធំលេខ ១២.០៤ជួបពិភាក្សាការងារមួយចំនួនតាមដែលបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ!!!

បន្ទាយមានជ័យ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ បានជួបពិភាក្សា … Read More