ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ តាមរបាយការណ៍បឋមរបស់យោធភូមិភាគទី៣បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យយោធិនចំនួន ២០នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺចំនួន ៥នាក់។
តាមរបាយការណ៍យោធិន១៥នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ។ តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ទី១ វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង, ទី២ វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស, ទី៣ អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស, ទី៤ អនុសេនីយ៍ទោ សាត់ ងឿន ជ.ដឹកជញ្ជូនការិយាល័យទី៤ ទី៥ អនុសេនីយ៍ទោ លឿន សុខណា មេបញ្ជាការរង អ.ធំការពារអាកាស ទី៦ អនុសេនីយ៍ទោ ស៊ុម ពិសាល ទី៧ អនុសេនីយ៍ទោ យ៉ែន ឡូត ទី៨ អនុសេនីយ៍ត្រី អិន អុន ទី៩ នាយចំណង់ ឃឹម មករា ទី១០ នាយចំណង់ វ៉ាង រិន ទី១១ ពលបាលឯក ងយ ឈុនលី ទី១២ ពលបាលទោ ឌឹម សត្យា ទី១៣ ពលបាល កើយ ភូក ទី១៤ ពលបាលទោ ទួន បូរាជ និងទី១៥ ពលបាលទោ ចេន សុភ័ក្រ។
ចំណែកយោធិន៥រូបទៀត ដែលជានាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺ គេនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។
ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឱ្យខូតខាតចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាបនៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង៕