លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ដឹកនាំកម្លាំង ជួបសំណេះសំណាល ជាមួយភាគីទាហាន (ព្រាន) ឈុតខ្មៅថៃ នៃកងអនុសេនាធំលេខ ១២.០៤ជួបពិភាក្សាការងារមួយចំនួនតាមដែលបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ!!!
បន្ទាយមានជ័យ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី
កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ បានជួបពិភាក្សា និង សំណេះសំណាល ជាមួយភាគីទាហាន (ព្រាន) ឈុតខ្មៅថៃ នៃកងអនុសេនាធំលេខ ១២.០៤ ចំនួន ០៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សារ៉ូត យុទ្ធថា (Sarot Yuttha) មេបញ្ជាការ ស្តីពី ៖
ក្នុងការជួបពិភាក្សាពីរចំណុចមានដូចខាងក្រោម
១-ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែរបន្ទាត់ព្រំដែន
-ការជួយដូរគ្រឿងញៀន
២-ការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់
-ជួយសម្របសម្រួលដល់ការងារទំនាក់ទំនងផ្សេងៗ និងជួយផ្តល់ព័ត៌មានទៅវិញទៅមក ។
លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥បានបញ្ជាក់ថា ការជួបពិភាគសារនិងសំណេះសំណាលនេះស្ថិតនៅចំណុចនិយាមការលេខ0216935.1501673(IN1960)និងបានបញ្ចប់នៅវេលាម៉ោង ០៩នឹង២០នាទី ថ្ងៃខែឆ្នាំដដែល ដោយភាពស្និតស្នាល ។