លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណៈបក្សខ្មែរក្រោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ បន្ថែមលើសំណុំរឿងប៉ុនប៉ងលួចនៅកំពុងស្ពឺ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីត ប្រធានគណៈបក្សខ្មែរក្រោក ដាក់ពន្ធនាគារពី៤ឆ្នាំ ដល់៦ឆ្នាំ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ជនជាប់ចោទក្នុងនោះរួមមាន៖ ជនជាប់ចោទទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ … Read More

លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ ស្រវឹងមធ្យម (0,25 – 0,39)

👉ម៉ូតូ = ២៥ម៉ឺន 👉រថយន្តធុនស្រាល = ៤០ម៉ឺន 👉រថយន្តធុនធ្ងន់ = ៨០ម៉ឺន ស្រវឹងខ្លាំង (0,40 ឡើង) 👉ម៉ូតូ = ១លាន 👉រថយន្តធុនស្រាល = ២លាន 👉រថយន្តធុនធ្ងន់ = ៤លាន *ករណីមិនរាងចាល បញ្ជូនទៅតុលាការ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន ទៅ … Read More

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃមានប្រសាសន៍ថា ៣សប្ដាហ៍ឆ្នាំ២០២៤ ល្បែងស៊ីសង៤៣ទីតាំងបានបង្ក្រាប ក្នុងនោះជនសង្ស័យ៧២នាក់ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នារយៈពេល៣សប្ដាហ៍នៃខែមករា ឆ្នាំ២០២៤ ល្បែងស៊ីសងចំនួន៤៣ ទីតាំង ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យចំនួន ៧២នាក់ ទៅតុលាការ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុក លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ( សុខៈ)បានគូសបញ្ជាក់ថា ក្នុងចំណោម ទីតាំងដែលបង្ក្រាប សមត្ថកិច្ចក៏បានចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ៤ រាជធានី-ខេត្ត និងចាត់នីតិវិធីអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ចំនួន៣០នាក់។ … Read More

បង្ក្រាបបានថ្នាំញៀនជាង១តោនកន្លះ នគរបាលបង្ហាញមុខជនសង្ស័យ៥នាក់

ភ្នំពេញ៖ បន្ទាប់ពីបង្ក្រាបករណីថ្នាំញៀនជាង១តោនកន្លះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ។ ការបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ចាប់ខ្លួនបាន នៅលំហរសមុទ្រ នាខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានប្រើរយៈពេលប្រមាណជាង ១ឆ្នាំ ទើបបង្ក្រាបបានជនសង្ស័យជាជនបរទេស ៥នាក់ នៅលើផ្ទៃសមុទ្រ នាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះបានឱ្យដឹងពីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ជនសង្ស័យទាំង ០៥នាក់មានឈ្មោះ៖ … Read More

ជនសង្ស័យ ឈ្មោះ នាង សំអូន បង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់៤នាក់ តុលាការ សម្រេចបើក ការស៊ើបសួរ

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុង ស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់ មនុស្សច្រើននាក់) នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស … Read More

សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីរូបភាពស្ត្រីម្នាក់ត្រូវបានចងដៃ ចងជើង ជាប់នៅនឹងកៅអីអង្គុយ នឹងយកកន្សែងចងមុខ បង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម

ភ្នំពេញ÷ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃកំពុងតែពិនិត្យលើករណីរូបភាពស្ត្រីម្នាក់ត្រូវបានចងដៃ ចងជើង ជាប់នៅនឹងកៅអីអង្គុយ នឹងយកកន្សែងចងមុខ នៅក្នុងបន្ទប់មួយកន្លែង ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ទាក់ទងករណីនេះ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែមករា នេះថា ៖ សមត្ថកិច្ចជំនាញកំពុងតែពិនិត្យ លើករណីនេះ សិក្សាស្រាវជ្រាវថា តើវាជារឿងពិត ឬមិនពិត? កើតឡើងនៅពេលណា? ហើយនៅទីកន្លែងណា? ហើយរឿងអ្វី? ជាដើម។ ដោយសមត្ថកិច្ចជំនាញ កំពុងតែធ្វើកិច្ចការងារនេះ ពោលគឺសមត្ថកិច្ចជំនាញ ក្រោមក្រសួង មហាផ្ទៃក៏កំពុងតែធ្វើការងារនេះ ហើយក្រៅពីក្រសួង … Read More

កាត់ឆុងបែបថៃ ! នៅពេលឆ្លងឆ្នាំ ( អន្តរជាតិ និង ប្រពៃណី ) ជនជាតិថៃចូលចិត្តទៅគេងក្នុងមឈូសកាត់ឆុងយកហេង ។ ប្រពៃណីនេះ មិនទាន់ឃើញមានអ្នកណាចម្លងមកដល់ស្រុកខ្មែនៅឡើយ ? – រូបថតចុងសប្តាហ៍របស់ The Guardian

លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង

ព្រៃវែង៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. … Read More