IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគម ចំនួន ២០ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន ២០ស្ថាប័ន បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី … Read More

ព័ត៌មានជាតិ សន្តិសុខសង្គម។មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបាន បង្រ្កាបឧក្រិដ្ឋជនជាជនជាតិចិនចំនួន២នាក់ និងរឹបអូសគ្រឿងញៀនជាង២០០គីឡូក្រាម។

ភ្នំពេញ: មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាន ឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន២នាក់ និង២ទៀតរត់គេចខ្លួន ព្រមទាំងរឹបអូសគ្រឿងញៀន ប្រភេទ កេតាមីន(ថ្នាំក្រវីឬថ្នាំសប្បាយ) ជាង២០០គីឡូក្រាម នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខណ:ទីតាំងពួកគេណាត់ជួបគ្នាដើម្បីដឹកគ្រឿងញៀនទៅប្រទេសវៀតណាម នៅទឹកដីខេត្តកណ្ដាល។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឧក្រិដ្ធជនគ្រឿងញៀន២នាក់ កម្លាំងមន្ទីរប្រប្រឆាំងគ្រឿងញៀនក ១១ សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល បង្រ្កាបបាននៅស្ពានកោះនរា និងជិតស្តុបបូកគោ។  ឯកឧត្តមបន្តថា … Read More

កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន១នាក់រួមទាំងកាំបិតខ្វែវមួយដើមនាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!

ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០១នឹង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ១០ នាក់ ដឹកនាំ ដោយ លោកវរសេនីយ៍ទោ … Read More

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញ (ក៤) … Read More

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះធ្វើការបង្ក្រាបនិង – ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ស្រី០១នាក់រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំនៅក្រុងបាវិត!!!

ស្វាយរៀង៖កម្លាំងជំនាញប្រឆាំងគ្រឿងញៀនកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀង អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល … Read More

ឃាត់ខ្លួនជនល្មើស ៣នាក់ ករណីយកដបស្រាវាយក្បាល និងយកកូនកន្រ្តៃឆូតភ្លៅនារីម្នាក់ បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដបស្រាវាយក្បាល និងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ៣នាក់នៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣។ ក្រុមជនល្មើសបានប្រព្រឹត្តនៅល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក … Read More

កម្លាំងនគរបាលជំនាញចុះធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ជនសង្ស័យជនជាតិវៀតណាម ចំនួន១៤ នាក់ និងជនជាតិខ្មែរ០១នាក់(គ្រឿងញៀន៣គីឡូ៦៦.៤១ក្រាម) នៅក្រុងបាវិត!!!

ស្វាយរៀង៖ សមត្ថកិច្ចជំនាញប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅក្រុងបាវិត ខេត្តស្វាយរៀង អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤។ សមត្ថកិច្ច បានប្រាប់ថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ … Read More

កម្លាំងនាយកដ្ឋាននគរបាលព្រហទណ្ឌ ដឹកនាំបង្ក្រាបករណីកាប់ប្លន់ម៉ូតូ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៥:៣៨នាទីព្រឹក នៅចំណុចសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ​ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ *ទី១៖ឈ្មោះ តូច សង់ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ … Read More

ក្រុមក្មេងទំនើង០២ក្រុម សរុបចំនួន០៥នាក់ បង្កអសន្តិសុខតាមសួនច្បារសាធារណៈ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំមកសាកសួរ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន៥នគក់ … Read More