ក្រុមក្មេងទំនើង០២ក្រុម សរុបចំនួន០៥នាក់ បង្កអសន្តិសុខតាមសួនច្បារសាធារណៈ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំមកសាកសួរ
នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន៥នគក់ មានជម្លោៈវាយគ្នាទៅវិញទៅមក ដោយសារដណ្តើមប្រុសស្នេហ៍រវាងក្មេងៗភេទទី៣ (មិនមានរបួសស្នាម) វេលាម៉ោង ៣:៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការនេៈបង្កឡើងដោយ ក្រុមក្មេងៗប្រុសភេទទី៣ ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០២នាក់ បានធ្វើសកម្មភាពវាយតប់គ្នានៅលើសួនច្បារវត្តបទុមវតី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខខណ្ឌដូនពេញ។ ភ្លាមនោៈកម្លាំងជំនាញយើងដែលមានភារៈកិច្ចឈរជើងត្រួតពិនិត្យសភាពការណ៍ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ នៅគោលដៅសួនមុខវត្តបទុម គោលដៅ(ស្តុប)ខាងលើ ក៌បានចេញអន្តរាគមន៍ឃាត់ខ្លួនបានជនបង្កហេតុភេទទី៣ទាំង០៥នាក់ នេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននិងកំពុងអនុវត្តន៍បន្តនីតិវិធីច្បាប់៕