ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់
ភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ … Read More